ប្រទេសចិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៩ ធ្វើតេស្ត​ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​កម្រិត​ទី ៣ នៅ​លើ​ផ្លូវ​សាធារណៈ

[បរទេស] ក្រុមហ៊ុន​ផលិតរថយន្ត Nio, BYD, Changan GAC និង SAIC ក្នុងចំណោមក្រុមហ៊ុនទាំង ៩ ​ទទួលបានកាអនុញ្ញាតឲ្យធ្វើតេស្តសាកល្បង​ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​កម្រិត​ទី ៣ នៅ​លើ​ផ្លូវ​សាធារណៈរួមទាំងការដកដៃចេញពីចង្កូតដែលត្រូវបានត្រួតពិនិត្យដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន ក្រសួងដឹកជញ្ជូន និងក្រសួងសន្តិសុខសាធារណៈ នៅក្នុងប្រទេសចិន។

ច្បាប់ថ្មីនេះ ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត Tesla អាចបើកដំណើរការ robotaxis នៅក្នុងប្រទេសចិន ដើម្បីសាកល្បងប្រព័ន្ធ Full Self-Driving របស់ខ្លួន មុនពេលដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្តដែលបំពាក់ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​កម្រិត​ទី ៣ មិនទាន់មាននៅក្នុងប្រទេសចិននៅឡើយទេ ប៉ុន្តែការធ្វើតេស្តទាំងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធនេះដាក់ដំណើរការនៅក្នុងស្រុក ។ លើសពីនេះ សារព័ត៌មាន Reuters កត់​សម្គាល់​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន ១០ នៅ​ក្នុង​ប្រទេស​ចិន​លក់​រថយន្ត​ដែល​មាន​ប្រព័ន្ធ​បើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ដែលរួម​មាន Huawei និង Xpeng ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម