នេះជាឡានអគ្គិសនីលក់ដាច់លំដាប់ទី២ក្នុងលោក បន្ទាប់ពី Tesla Model 3

Hong Guang Mini EV គឺជារថយន្តអគ្គិសនីខ្នាតតូចតម្លៃធូរថ្លៃបំផុតមួយ ដែលកើតចេញពីការសហការគ្នារវាងក្រុមហ៊ន General Motors និងក្រុមហ៊ុន SAIC Motor ដែលនៅទីផ្សារប្រទេសចិនវាមានតម្លៃប្រមាណ ៤ ៤៦០ដុល្លារ។

ផ្អែកតាម Nikkei Asia បានឲ្យដឹងថារថយន្ត Hong Guang Mini EV នេះអាចលក់ចេញនៅប្រទេសចន្លោះពីខែកក្កដា ដល់ចុងឆ្នាំ ២០២០ បានប្រមាណ ១១២ ០០០គ្រឿង ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីលក់ដាច់ជាងគេលំដាប់ទីពីរនៅប្រទេសចិន ស្ថិតនៅពីក្រោយរថយន្ត Tesla Model 3។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


យ៉ាងណាក្ដី Hong Guang Mini EV នេះបានលក់ដាច់ច្រើនជាងរថយន្ត Tesla Model 3 បើគិតជាប្រចាំខែហើយគេជឿជាក់ថាវាគឺជារថយន្តអគ្គិសនីលក់ដាច់លំដាប់ទីពីរក្នុងលោក ខណៈដែល Tesla Model 3 នៅកាន់កាប់តំណែងលេខ១។

ជាមួយសន្ទុះដ៏ខ្លាំងក្លារបស់រថយន្តអគ្គិសនីតម្លៃធូរនេះ វាអាចនឹងយកឈ្នះរថយន្ត Tesla Model 3 នៅទីផ្សារប្រទេសចិននាឆ្នាំនេះ ប៉ុន្តែមិនអាចយកឈ្នះលើទីផ្សារសកលបាននៅឡើយទេ។ ដើម្បីបង្កើនចំនួនលក់នេះ ក្រុមហ៊ុនមានគម្រោងថានឹងលក់រថយន្ត Hong Guang Mini EV នៅអឺរ៉ុប ដែលតម្លៃអាចឡើងថ្លៃពីរដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម