[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និង Mitsubishi នឹងបង្កើតក្រុមហ៊ុនថ្មីបណ្តាក់ទុនរួមគ្នាដែលមានឈ្មោះថា ALTNA ដើម្បីជួលរថយន្តអគ្គិសនី និងកែច្នៃអាគុយរបស់រថយន្តអគ្គិសនីសុទ្ធឡើងវិញនៅក្នុងប្រទេសជប៉ុន ។
ដោយក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តទាំង ២ នេះ នឹងធ្វើការបើកឲ្យជួលនៅរថយន្តអគ្គិសនីសុទ្ធខ្នាតតូចដូចជា Honda N-Van e van និងរក្សាភាពជាម្ចាស់លើថ្ម ដោយពួកគេនឹងត្រួតពិនិត្យអាយុកាលថ្ម បន្ទាប់មកប្រើវាឡើងវិញនៅក្នុងកន្លែងផ្ទុកបន្ទាប់ពីការជួលរួចផងដែរ ។
ក្រុមហ៊ុននិយាយថា ខ្លួនអាចកំណត់តម្លៃជួលរបស់ខ្លួនផ្អែកលើអាគុយដែលត្រូវបានប្រើប្រាស់លើសពីអាយុកាលរបស់រថយន្ត ដែលធ្វើអោយមានតម្លៃសមរម្យ។ គម្រោងជួលទាំងនេះនឹងអាចរកបានផ្តាច់មុខតាមរយៈហាងអនឡាញរបស់ Honda នៅប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលកញ្ចប់ថ្មបានដល់ទីបញ្ចប់នៃជីវិត ក្រុមហ៊ុន ALTNA នឹងកែច្នៃវាឡើងវិញ។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Honda និង Mitsubishi ក៏នឹងផ្តល់ជូននៅគម្រោងសាកថ្មរថយន្តអគ្គិសនីសុទ្ធនៅក្នុងប្រទេសជប៉ុនដោយប្រើប្រាស់បច្ចេកវិជ្ជាគ្រប់គ្រងថាមពលរបស់ខ្លួនដើម្បីធានាថាម្ចាស់រថយន្តអគ្គិសនីសុទ្ធផ្គត់ផ្គង់អគ្គិសនីមានតម្លៃបំផុតដោយស្វ័យប្រវត្តិ ។ ប្រព័ន្ធនេះក៏នឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងអំឡុងពេលសាកថ្មផងដែរ ៕