ក្រុមហ៊ុនផលិតរថយន្តអាមេរិកលក់រថយន្តអគ្គិសនីបានច្រើនជាងរថយន្តប្រើសាំងនៅប្រទេសចិនជាលើកដំបូង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM បានធ្វើការប្រកាសថា ក្រុមហ៊ុនលក់រថយន្តប្រភេទអគ្គិសនីសុទ្ធ EV និង Plug-in hybrid បានច្រើនជាងរថយន្តប្រើម៉ាស៊ីនចំហេះក្នុងជាលើកដំបូងក្នុងប្រទេសចិននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កើនឡើងដល់ទៅ ៥៣% ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនបណ្តាក់រួមគ្នារួមមាន SAIC-GM-Wuling បានលក់រថយន្តបានចំនួនសរុប ៤២៦ ០០០ គ្រឿង នៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ ខែចុងក្រោយនេះ កើនឡើង ១៤% ធៀបនឹងត្រីមាសទី ២ ។ ក្នុងចំណោមនោះ មានជាង ២២៤ ០០០ គ្រឿងជារថយន្តអគ្គិសនីសុទ្ធ EV និង PHEV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ការលក់សរុបរបស់ក្រុមហ៊ុន GM នៅតែធ្លាក់ចុះ ២១% បើធៀបពីឆ្នាំ ២០២៣ ដោយសារតែការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់រថយន្ត​ប្រើ​សាំង​នៅក្នុងទីផ្សារប្រទេស​ប្រទេស​ចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម