![danh-gia-xe-suv-vinfast-lux-sa2-0-gia-tu-1414-ty-treo-khi-nen](https://camboauto.com/wp-content/uploads/2019/10/danh-gia-xe-suv-vinfast-lux-sa2-0-gia-tu-1414-ty-treo-khi-nen-696x392.jpg)
ក្រុមហ៊ុនរថយន្តវៀតណាម Vinfast បានប្រកាសអំពីការដំឡើងថ្លៃលើរថយន្ត Sedan និង SUV របស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែតុលា ក្រោយចប់ការលក់ដំណាក់កាលទីមួយ។
រថយន្ត Lux A2.0 និង Lux SA2.0 ប្រភេទ Standard, Adavanced និង High នឹងត្រូវឡើងថ្លៃប្រមាណ ២ ១៥០ ដុល្លារចាប់ពីថ្ងៃទី ១ ខែតុលា។ គួរដឹងតម្លៃលក់ដំណាក់កាលដំបូងគឺចាប់ពីប្រមាណ ៤២ ៦៧៥ ដុល្លារសម្រាប់ Lux A2.0 និងចាប់ពីប្រមាណ ៦០ ៩៥០ ដុល្លារសម្រាប់ Lux SA2.0។
![](https://camboauto.com/wp-content/uploads/2019/10/VinFast-Fadil_4-e1543300721629-630x331.jpg)
ដោយឡែកសម្រាប់រថយន្តម៉ូដែល Fadil ដែលជាប្រភេទ Hatchback នៅមិនមានការផ្លាស់ប្ដូរតម្លៃនៅឡើយទេ។ រថយន្តដែលគូប្រជែងរបស់ Hyundai i10 និង Toyota Wigo នេះមានលក់តម្លៃប្រមាណ ១៧ ០០០ ដុល្លារ៕