[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសពីគល់ជំហរបស់ខ្លួនក្នុងការផលិតរថយន្តភីកអាប់ F-Series Super Duty នៅក្នុងមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីរបស់ប្រទេសកាណាដា។
កាលពីឆ្នាំមុន ក្រុមហ៊ុន Ford បានធ្វើការផ្លាស់ប្តូរឈ្មោះរបស់រោងចក្រ Oakville Assembly របស់ខ្លួនទៅជា មជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីរបស់ប្រទេសកាណាដា (Canadian hub of electric vehicle manufacturing) ដើម្បីផលិតរថយន្ត EVs នោះទេ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូររោងចក្រនេះដើម្បីផលិតរថយន្តភីកអាប់ F-Series Super Duty វិញដោយសារតែរថយន្តភីកអាប់កំពុងមានតម្រូវការខ្ពស់ជាងជាងរថយន្តអគ្គិសនី។
គួរបញ្ជាក់ផងថា ក្រុមហ៊ុន Ford នឹងវិនិយោគទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារចូលទៅក្នុងរោងចក្ររបស់ខ្លួននេះ ខណៈដែលរោងចក្រមួយនេះនឹងត្រៀមផលិតរថយន្តភីកអាប់ F-Series Super Duty ជាមួយឪកាសការងារ ១ ៨០០ កន្លែងសម្រាប់ការផលិតរថយន្ត និង ១៥០ កន្លែងសម្រាប់ការផលិតម៉ាសុីន ចំពោះការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ជាមួយសមត្ថភាពផលិតបាន ១០ មុឺនគ្រឿងក្នុងមួយឆ្នាំ ហើយនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៧។
ចំណាំ៖ រថយន្តភីកអាប់នេះនឹងដំណើរការដោយម៉ាសុីនសុាំង។