ក្រុមហ៊ុន Ford នៅអឺរ៉ុបបានធ្វើការអាប់ដេតលើរថយន្តអគ្គីសនី Mustang Mach-E និងបានបន្ថែមមកជាមួយជម្រើសម៉ូឌែលថ្មី

ក្រុមហ៊ុន Ford នៅអឺរ៉ុបបានប្រកាសពីការអាប់ដេតថ្មីៗសម្រាប់រថយន្ត SUV អគ្គិសនី Mustang Mach-E នៅទូទាំងតំបន់អឺរ៉ុប រួមមានទាំងការបញ្ចេញរថយន្ដម៉ូឌែលថ្មី GT California Special ផងដែរ។ ការកែសម្រួលថ្មីនេះផ្ដោតលើការបង្កើនចម្ងាយបើកបរឲ្យកាន់តែឆ្ងាយសម្រាប់ម៉ូឌែល Premium, បំពាក់ប្រព័ន្ធសុវត្ថិភាព Clear Exit Assist ជាស្តង់ដារ និងផ្ដល់មកបន្ថែមជាមួយជម្រើសពណ៌ថ្មីចំនួនពីរ។ ចំពោះម៉ូឌែល GT California Special វិញគឺត្រូវបានរចនាឡើងដោយដកស្រង់រចនាបថចេញពីរថយន្ដម៉ូឌែល 1968 Mustang California Special ដ៏ល្បីល្បាញកាលពីអតីតកាល។

2026 Ford Mustang Mach-E Premium Review: Will the latest price slash  finally bring some sales? - EV Centralចំពោះឈ្មោះ GT California Special ត្រូវបានបង្កើតឡើងដើម្បីជាការទទួលស្គាល់ដល់តំណាងចែកចាយរថយន្ត Ford នៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាអ្នកលក់រថយន្ត Mustang បានច្រើនជាងគេបំផុតក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០។ ក្រឡេកមកមើលការការផ្លាស់ប្តូរផ្នែកខាងក្រៅមានបំពាក់ជាមួយថាសកង់ទំហំ ២០ អុីញពណ៌ប្រផេះ មានបោះត្រានូវឡូហ្គោ GT/CS រំលេចដោយពណ៌ខៀវថ្មី។ នៅលើគ្របម៉ាស៊ីន ក៏មានការលេងបន្ថែមជាមួយឆ្នូតពណ៍ខ្មៅហើយរំលេចជាមួយអក្សរ California Special ខៀវ រចនាឡើងតាមលំនាំពន្លឺព្រះអាទិត្យរៀបលិច។

2026 Mustang Mach-E Frunk Now a $495 Option – EVDANCEសម្រាប់ផ្នែកខាងក្នុងវិញ កាប៊ីនរថយន្តត្រូវបានបំពាក់ដោយកៅអីបែបស្ព័រប្រើប្រាស់ពូកស្បែក Navy Pier ActiveX និង Miko រួមជាមួយឆ្នូតពណ៌ខៀវ និងប្រាក់ដែលអាចជះពន្លឺបានស្រស់ស្អាត។ ចំណែកឯកន្លែងដាក់ដៃកណ្តាល និងចង្កូត ក៏ត្រូវបានរុំដោយស្បែកសំយោគ ActiveX ពណ៌ខៀវចាស់ផងដែរ។

Enhanced Mustang Mach-E Adds Retro GT California Specialរថយន្ត Mustang Mach-E GT California Special ត្រូវបានគេចាត់ទុកថាជារថយន្ដ បាននាំយកនូវដួងព្រលឹងដ៏ល្បីល្បាញនៃតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិកមកកាន់តំបន់អឺរ៉ុប ផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ដ៏វិសេសវិសាលក្នុងការរីករាយជាមួយរថយន្តអគ្គិសនីដ៏លេចធ្លោរបស់ក្រុមហ៊ុន Ford នេះបើយោងតាមប្រសាសន៍របស់លោក Christian Weingärtner អគ្គនាយកផ្នែករថយន្តទេសចរណ៍នៃក្រុមហ៊ុន Ford Europe។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរូបលោកបានបន្តថា៖ «ម៉ូឌែល GT California Special និងការអាប់ដេតចុងក្រោយបង្អស់នេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ឥតឈប់ឈររបស់យើង ក្នុងការផ្តល់ជូននូវអ្វីដែលអតិថិជន Mustang Mach-E ចង់បាន មិនថាតាមរយៈម៉ូឌែលស៊េរីថ្មី ការអាប់ដេតប្រព័ន្ធ Software ឬការបង្កើនសមត្ថភាពផ្នែកគ្រឿងបន្លាស់ផ្នែកខាងក្រៅនោះទេ»។

Ford-Chef Christian Weingärtner: Interviewសម្រាប់ម៉ូឌែល Premium Extended Range, ក្រុមហ៊ុន Ford បានបំពាក់នូវសំបកកង់ប្រភេទថ្មីដែលមានកម្លាំងកកិតទាបជាលទ្ធផល ចំពោះម៉ូឌែលប្រើប៉ុងក្រោយ (RWD) ឥឡូវនេះអាចបើកបរបានចម្ងាយរហូតដល់ ៦១៥ គីឡូម៉ែត្រគិតតាមស្តង់ដារ WLTP ដែលកើនឡើង ១៥ គីឡូម៉ែត្របន្ថែម។ ចំណែកឯប្រភេទប្រើប្រាស់ប៉ុង២ (AWD) វិញ អាចបើកបរបានចម្ងាយរហូតដល់ ៥៥៥ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP។ បើនិយាយពីរយៈចម្ងាយនៃបើកបរជាក់ស្តែងនឹងមានការប្រែប្រួល អាស្រ័យទៅលើសីតុណ្ហភាព, ទម្លាប់នៃការបើកបរ, លក្ខណៈផ្លូវ និងស្ថានភាពនៃអាយុកាលរបស់អាគុយផងដែរ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺប្រព័ន្ធសុវត្ថិភាព  Clear Exit Assist ឥឡូវនេះត្រូវបានដាក់បញ្ចូលជាឧបករណ៍ស្តង់ដារនៅក្នុងកញ្ចប់ប្រព័ន្ធជំនួយការបើកបរ។ ប្រព័ន្ធនេះប្រើប្រាស់សិនស័រដើម្បីចាប់សញ្ញាអ្នកជិះកង់, អ្នកជិះម៉ូតូ និងអ្នកថ្មើរជើង កំពុងធ្វើដំណើរមកពីខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម