ក្រុមហ៊ុនផលិតរថយន្តយក្យរបស់សហរដ្ឋអាមេរិក កំពុងបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលអ្នកផឹកច្រើនមិនអាចបញ្ឆេះរថយន្តបាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់សហរដ្ឋអាមេរិក GM បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើតបច្ចេកវិទ្យា Anti-Drunk Driving technology ដែលនឹងការពារអ្នកបើកបរដែលផឹកស្រាច្រើនពេក ពីប្រតិបត្តិការរថយន្តរបស់ពួកគេផ្ទាល់។

ក្នុងនោះ យោងតាមសារព័ត៌មាន Auto News បានរាយការណ៍ថា ប្រធានក្រុមហ៊ុន GM អ្នកស្រី Barra បានប្រាប់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ Economic Club ក្នុងទីក្រុង Washington, DC ដោយសំដៅទៅលើប្រព័ន្ធត្រួតពិនិត្យជាតិអាល់កុលថា “យើងកំពុងធ្វើការជាមួយនិយតករលើរឿងនោះ យើងមានបច្ចេកវិទ្យាដើម្បីធ្វើដូច្នេះ ហើយខ្ញុំ​គិត​ថា​វា​ជា​បច្ចេកវិទ្យា​ដែល​មក​ដល់​ដែល​ខ្ញុំ​គិត​ថា​នឹង​ល្អ​សម្រាប់​អ្នក​រាល់​គ្នា”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ព័ត៌មាននេះ គឺកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិហៅកាត់ថា NHTSA បានធ្វើការផ្លាស់ប្តូរលើកដំបូងរបស់ខ្លួនឆ្ពោះទៅរកការទាមទារបច្ចេកវិទ្យាប្រឆាំង anti-impairment technology ដែលសំគាល់ជាតិអាកុលក្នុងដង្ហើមមនុស្សបំពាក់នៅក្នុងរថយន្តថ្មី ដែលក្រុមហ៊ុនផលិតរថយន្តទាំងអស់ត្រូវតែចាប់ផ្តើមធ្វើជានាពេលអនាគត ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន GM បញ្ជាក់ថា បច្ចេកវិទ្យានេះនឹងមកដល់នាពេលខាងមុខ បើទោះបីជាវាអាចត្រូវបានចនាយរយៈពេលជាច្រើនឆ្នាំមុនពេលផលិតរថយន្តត្រូវបានបំពាក់ដោយឧបករណ៍ដែលនឹងមិនអនុញ្ញាតឱ្យយើងបើកវានៅពេលលើសពីដែនកំណត់ក៏ដោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម