ក្រុមហ៊ុន LDV គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីចំនួន ៣ម៉ូដែល នៅក្នុងប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន LDV បានធ្វើការបង្ហាញឲ្យដឹងថា ឆាប់ៗនេះ ខ្លួននឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីចំនួន ៣ នៅក្នុងប្រទេសអូស្ត្រាលី រួមទាំងរថយន្តអគ្គិសនីសុទ្ធដំបូងបង្អស់របស់ប្រទេសនេះផងដែរ។

ដំបូងបង្អស់ក្នុងចំណោមរថយន្តទាំង ៣ គឺរថយន្តភីកអាប់អគ្គិសនី eT60 ដែលគ្រោងនឹងមកដល់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយត្រូវបានផ្តល់ជូនក្នុងទម្រង់ 4×2 double cab guise និងត្រូវបានបំពាក់ដោយកញ្ចប់ថ្មលីចូម lithium-ion ទំហំ ៨៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC ធាចសាកពី ២០-៨០% ក្នុងរយៈពេល ៤៥ នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលទី ២ គឺរថយន្ត LDV eDeliver 9 ដែលជារថយន្តអគ្គិសនីសុទ្ធប្រភេទ Van ខ្នាតធំ ដែលមានប្រវែង​គន្លាតកង់មុខ-ក្រោយ​វែង និង​ដំបូល​ខ្ពស់ បំពាក់ជាមួយអាគុយលីចូម lithium-ion ទំហំ ៨៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC សាកពី ២០-៨០% ក្នុងរយៈពេល ៤៥ នាទី។

​និងម៉ូដែលចុងក្រោយគឺ​ LDV Mifa 9 ជារថយន្តអគ្គិសនី ៧ កៅអី  ភ្ជាប់មកជាមួយអាគុយលីចូម lithium-ion ទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤៤០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC សាកពី ២០-៨០% ក្នុងរយៈពេល ៣៥ នាទី។ ទន្ទឹមនឹងនេះ សម្រាប់លក្ខណៈពិសេសពេញលេញសម្រាប់ម៉ូដែលទាំង ៣ នេះ ក្រុមហ៊ុននឹងបង្ហាញនៅក្នុងវិច្ឆិកាខាងមុខនេះ។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងទូទៅរបស់ LDV Australia លោក Dinesh Chinnappa បានពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧស្សាហកម្មរថយន្តអូស្ត្រាលីគឺស្ថិតនៅចំណុចសំខាន់មួយ ហើយចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដែលបានចាប់ផ្តើមកាលពីឆ្នាំមុន” ។ យើងបានផ្លាស់ប្តូរពីម៉ាកប្រកួតប្រជែង ទៅជាម៉ាកយីហោអ្នកច្នៃប្រឌិតជាមួយនឹងហាងចែកចាយចំនួន ៩២ នៅទូទាំងប្រទេស វាជារឿងសំខាន់ដែលយើងបន្តបង្កើតប្លុកសំខាន់ៗសម្រាប់អនាគតរបស់ម៉ាកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម