ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តក្នុងការសាងសង់រោងចក្រផលិិតរថយន្ត EV ថ្មីនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ជាផ្លូវការហើយ ដើម្បីផលិតរថយន្តអគ្គសនីម៉ាកប្រណីតរបស់ខ្លួនគឺ Lexus នេះបើយោងតាមរបាយការណ៍ពី Nikkei business daily ។
ចំពោះការសម្រេចចិត្តក្នុងសាងសង់រោងចក្រផលិតរថយន្ត EV ថ្មីនៅក្នុងប្រទេសចិន នេះ គឺធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តចិនដទៃទៀត ដែលកំពុងគ្រប់គ្រងទីផ្សារ។ ខណៈការចាប់ផ្តើមប្រតិបត្តិការរបស់រោងចក្រថ្មីនេះនឹងធ្វើឡើងក្នុងឆ្នាំ២០២៧។
គួរឲដឹងថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីទីផ្សារនៃការលក់រថយន្តរបស់ Toyota នៅក្នុងប្រទេសចិនមានការធ្លាក់ចុះ។ ចំណែកការសាងសង់រោងចក្រផលិតរថយន្ត EV ថ្មីនៅក្នុងប្រទេសចិននេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Toyota ផងដែរ ដោយពួកគេមានគោលបំណងធ្វើផលិតកម្មរថយន្តចំនួន ២,៥ លានគ្រឿង ក្នុងមួយឆ្នាំ មុខឆ្នាំ២០៣០ នៅក្នុងប្រទេសចិន៕