ភីកអាប់ Ford ខ្នាតតូច ប្រើម៉ាស៊ីន ២,០លីត្រ ជិះ១០០គ.មស៊ីប្រេង ៨,៨លីត្រ

ក្រុមហ៊ុន Ford ធ្លាប់បានបង្អួតថារថយន្តភីកអាប់ Maverick ប្រភេទ Hybrid គឺជារថយន្តភីកអាប់ដែលស៊ីប្រេងឥន្ធនៈជាងគេបំផុតលើទីផ្សារ ដែលគិតជាមធ្យមវាស៊ីប្រេង ៦,៣លីត្រ ក្នុងចម្ងាយ ១០០គ.ម។

យ៉ាងណាក្ដីបើមើលទៅរថយន្ត Maverick ដែលប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ EcoBoost និងប្រើប្រព័ន្ធបើកបរប៉ុងពីរនោះ ក៏មានសមត្ថភាពសន្សំសំចៃប្រេងគួរឲ្យសរសើរផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមការបង្ហាញរបស់ InterUnetAutomotive កាលពីថ្មីៗនេះបានឲ្យដឹងថារថយន្ត Maverick Lariat FX4 មានកម្រិតស៊ីប្រេងជាមធ្យម ៨,៨លីត្រ ក្នុងចម្ងាយ ១០០គ.ម។ វាជាកម្រិតស៊ីប្រេងដ៏គួរឲ្យសរសើរមួយ បើប្រៀបនឹងរថយន្ត Ford Ranger ឆ្នាំ២០២១ ប្រើម៉ាស៊ីន ២,៣លីត្រ ប្រភេទ EcoBoost ដែលស៊ីប្រេងជាមធ្យម ១០,៧លីត្រ។

គួរដឹងដែរថាគូប្រជែងរបស់ Maverick គឺរថយន្ត Hyundai Santa Cruz ដែលបំពាក់ម៉ាស៊ីន ២,៥លីត្រ ជាស្តង់ដារនោះ មានកម្រិតស៊ីប្រេងប្រមាណ ១០,២លីត្រ ក្នុងចម្ងាយ ១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម