
នេះគឺជារឿងរ៉ាវពិសេសៗ ៥ យ៉ាងដែលបងប្អូនគួរតែដឹងអំពីរថយន្ត Rolls-Royce ។

១. រថយន្ត Rolls-Royce ទាំងអស់ រាប់ចាប់តាំងពីគ្រឿងម៉ាស៊ីន រហូតដល់ការរចនា គឺសុទ្ធតែត្រូវបានធ្វើឡើងដោយដៃមនុស្សផ្ទាល់ គឺមិនប្រើមនុស្សយន្តឡើយ ហើយរថយន្ត Rolls-Royce នីមួយៗ គឺចំណាយពេលផលិតចាប់ពី ៤០០ ទៅ ៦០០ ម៉ោងឯណ្ណោះ។

២. បើទោះបីជា Rolls-Royce គឺជារថយន្តដែលមានម៉ាស៊ីនធំរហូតទៅដល់ ១២ស៊ីឡាំងក៏ដោយ ក៏ប៉ុន្តែការឌីហ្សាញវិញ គឺត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ ដោយមិនបង្កសំឡេងរំខានខ្លាំងចូលទៅក្នុងកាប៊ីនឡើយ ហើយដើម្បីកុំឱ្យអ្នកជិះមានអារម្មណ៍ធុនទ្រាន់ពេក ក្រុមហ៊ុន Rolls-Royce ផ្ទាល់ ក៏បានសម្រេចបន្ថែមសំឡេងម៉ាស៊ីនសិប្បនិម្មិតចូលទៅក្នុងរថយន្តមួយចំនួនផងដែរ។

៣. សម្រាប់ឡូហ្គោ Spirit Of Ecstasy របស់រថយន្ត Rolls-Royce គឺត្រូវបាន Inspired ដោយ Eleanor Thornton ដែលជាគូស្នេហ៍របស់ Lord Montagu និងជាអ្នកគាំទ្រដំបូងបំផុតរបស់ Rolls-Royce ហើយបើសិនជាមានអ្នកប៉ះ ឬហ៊ានលួច គឺដឹងតែវាអូតូម៉ាទិកធ្លាក់ចូលក្នុងតែម្ដង។ ចំណែកឆត្រវិញ គឺមានតម្លៃថ្លៃជាង iPhone 17 Pro Max ទៅទៀត។

៤. ដំបូលខាងក្នុងគឺត្រូវរចនាដោយដៃសុទ្ធសាធ និងប្រើប្រាស់សរសៃអុបទិកជាង ១,០០០គ្រាប់ បង្កើតបានជា Starlight យ៉ាងស្រស់ស្អាត។
៥. ឡូហ្គោ Rolls-Royce ដែលនៅលើយ៉ាន់រថយន្ត Rolls-Royce បើទោះរថយន្តរត់លឿនក្នុងល្បឿន ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោងក៏ដោយ ក៏វាមិនបង្វិលនោះដែរ។
គួរបញ្ជាក់ថា កាលពីដើមឡើយ Rolls-Royce មិនមែនជាក្រុមហ៊ុនផលិតរថយន្តនោះឡើយ។ វាគឺជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះប៉ុណ្ណោះ ហើយរថយន្តដំបូងគេរបស់ក្រុមហ៊ុន Rolls-Royce គឺមានឈ្មោះថា Royce 10 គឺមានកម្លាំងត្រឹមតែ ១០សេះប៉ុណ្ណោះ ។ បច្ចុប្បន្ន ក្រុមហ៊ុនរថយន្តប្រណីតនេះ គឺជ្រក់ក្រោមម្លប់របស់ BMW Group ។ ហើយនៅក្នុងឆ្នាំ២០២៦ នេះ រថយន្ត Rolls-Royce មួយចំនួន គឺនៅតែជារថយន្តដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក ហើយផលិតក្នុងចំនួនកំណត់ប៉ុណ្ណោះ៕


















