ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ខ្លាំងជាង BYD ទៀត! Huawei គ្រោងបង្ហាញឆ្នាំងសាក 1.5 MW របស់ខ្លួននៅចុងខែនេះ

ខ្លាំងជាង BYD ទៀត! Huawei គ្រោងបង្ហាញឆ្នាំងសាក 1.5 MW របស់ខ្លួននៅចុងខែនេះ

ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញឧបករណ៍សាកថ្មកម្រិតខ្ពស់កម្លាំង ១,៥ មេហ្គាវ៉ាត់ នៅថ្ងៃទី ២២ ខែមេសា ខាងមុខនេះ។ ឧបករណ៍នេះ មានចរន្តអតិបរមា ២,៤០០អំពែរ និងអាចបញ្ចូលថាមពល ២០គីឡូវ៉ាត់ម៉ោង ក្នុង ១ នាទី ដែលអាចធ្វើឱ្យរថយន្តសាកពេញក្នុងរយៈពេលតែ ១៥ នាទី ប៉ុណ្ណោះ។ ក្នុងនោះ ឧបករណ៍សាកថ្មីនេះ ត្រូវបានរចនាឡើងសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីជួយបង្រួមពេលវេលាសាក និងបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនី។

ក្រៅពី Huawei, ក្រុមហ៊ុន BYD និង Zeekr ក៏កំពុងបង្ហាញចេញនូវឆ្នាំងសាកល្បឿនលឿនរបស់ពួកគេផងដែរ ដោយ Zeekr គ្រោងនឹងដាក់ដំណើរការឆ្នាំងសាកថ្ម ១,២ មេហ្គាវ៉ាត់ ក្នុងត្រីមាសទី ២ ខណៈដែល BYD បានប្រកាសអំពីឧបករណ៍សាកថ្ម ១ ០០០ គីឡូវ៉ាត់ របស់ខ្លួនដែលអាចបញ្ចូលថាមពលបានចម្ងាយបើកបរ ៤០០ គីឡូម៉ែត្រ ក្នុងពេលតែ ៥ នាទី ប៉ុណ្ណោះ។ លើសពីនេះ BYD ក៏មានគម្រោងបង្កើនបណ្តាញសាករបស់ខ្លួនផងដែរ ដោយដំឡើងឧបករណ៍សាក ១ មេហ្គាវ៉ាត់ ចំនួន ៤ ០០០ គ្រឿង នៅចុងឆ្នាំ ២០២៥ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ នៅក្នុងពេលមុននេះបន្តិច Huawei ក៏បានបង្ហាញបច្ចេកវិទ្យាសាកដោយមិនចាំបាច់អ្នកបើកបរចេញពីរថយន្តផងដែរ ដោយវាប្រើដៃមនុស្សយន្តដើម្បីភ្ជាប់ខ្សែសាកដោយស្វ័យប្រវត្តិដែលអាចជួយបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់។

គួរបញ្ជាក់ថា ដើម្បីបន្តក្នុងការប្រកួតប្រជែងកាន់តែខ្លាំង, ក្រុមហ៊ុន Huawei, BYD, Zeekr និងក្រុមហ៊ុនផ្សេងៗជាច្រើនបាននឹងកំពុងបោះជំហានយ៉ាងធំនៅក្នុងវិស័យឆ្នាំងសាកថ្មល្បឿនលឿន ដោយការអភិវឌ្ឍនេះអាចនឹងជួយជំរុញបញ្ហាការសាកថ្មយូរ និងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែមានប្រសិទ្ធភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម