ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Huawei បញ្ចេញតម្លៃរថយន្តដំបូងក្នុងប្រេនថ្មីរបស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

Huawei បញ្ចេញតម្លៃរថយន្តដំបូងក្នុងប្រេនថ្មីរបស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីបានប្រកាសបង្ហាញចេញអស់រយៈពេលជាង ១ខែ ពេលនេះ ក្រុមហ៊ុន Huawei ផ្ទាល់ បានប្រកាសបើកទទួលកក់នូវរថយន្តដំបូងគេនៅក្នុងត្រកូល ម៉ាក ឬប្រនថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ រថយន្ត Shangjie H5 នេះ គឺមានតម្លៃលក់ចាប់ពី ២៣ ៦០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

Huawei Shangjie H5 មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៥៧ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤០ ម.ម ។ ក្នុងនោះ រថយន្តនេះ គឺទទួលបាននូវជម្រើសថាមពលដល់ទៅ ២ ឯណ្ណោះ ពោលគឺសម្រាប់ប្រភេទអគ្គិសនីសុទ្ធគឺដំណើរការដោយអាគុយទំហំ ៨០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥៥គីឡូម៉ែត្រ ចំណែកប្រភេទអគ្គិសនីលាយសាំងវិញ គឺអាចបើកបរបានចម្ងាយ ២៣៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣៦០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនារបស់រថយន្តនេះវិញ គឺមានការរចនាបែបអនាគត លាយលំជាមួយភាពស្ព័រ និងឆើតឆាយ ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល, ប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ADS 4.0 និងប្រព័ន្ធកាប៊ីនឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម