គួរឲ្យសោកស្តាយ ! ឡានស្ព័រ Chevrolet Camaro នឹងត្រូវអស់ជីវិតបន្ទាប់ពីម៉ូដែលឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុន GM បានធ្វើការប្រកាសថាពីគម្រោងចុងក្រោយនៃការផលិតរថយន្ត Chevrolet Camaro ជំនាន់ទី ៦ នឹងបញ្ចប់ជាផ្លូវការបន្ទាប់ពីឆ្នាំ ២០២៤ ជាមួយនឹងផលិតកម្មដែលមានកំណត់ “Collector’s Edition” សម្រាប់ឆ្នាំម៉ូដែល ២០២៤ ផងដែរ។

ក្នុងនោះ លោក Scott Bell អនុប្រធានក្រុមហ៊ុន Chevrolet បាននិយាយថា “ខណៈពេលដែលយើងមិនទាន់ប្រកាសអ្នកស្នងតំណែងភ្លាមៗនៅពេលនេះទេ ហើយនេះក៏មិនមែនជាចុងបញ្ចប់របស់ Camaro ឡើយ។” អ្វី​ដែលសំខាន់​​នោះ គឺត្រូវ​រង់ចាំមើលទាំងអស់គ្នា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Chevrolet បានឲ្យដឹងថារថយន្ត Camaros ម៉ូដែលចុងក្រោយនឹងចាប់ផ្តើមផលិតនៅរោងចក្រ Lansing Grand River Assembly Plant នៅខែមករាឆ្នាំ ២០២៤ ។ ដូចដែលបានបញ្ចាក់នោះ ក្រុមហ៊ុន Chevrolet នឹងផ្តល់ជូនម៉ូដែលពិសេស នោះគឺ​ Chevy Collector Edition មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​រថយន្តនៅឡើយទេ​ ប៉ុន្តែអាចប្រើបានជាកញ្ចប់សម្រាប់ម៉ូដែល RS, SS និង ZL1 សម្រាប់ឆ្នាំ ២០២៤។

ជាមួយគ្នានេះ ក្រុមហ៊ុន Chevrolet បាននិយាយនថា ឈ្មោះ “Camaro” នឹងបន្តត្រូវបានប្រើនៅក្នុងរថយន្តស៊េរីប្រណាំងដូចជា NASCAR, IMSA, SRO, NHRA និង Supercars Championship ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម