ចង់អួតថាឡានខ្លួនឯងធន់ Ford ហ៊ានធ្វើតេស្តសាហាវដល់ម្លឹង! (មានវីដេអូ)

នៅ​ឯ​មជ្ឍមណ្ឌល Environmental Test Center របស់​ក្រុមហ៊ុន Ford ថ្មី ស្ថិត​ក្នុង​ទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់ ក្រុម​វិស្វករ​អាច​សាកល្បង​រថយន្ត​ម៉ូដែល​ថ្មីៗ ទៅ​តាម​លក្ខខណ្ឌ​អាកាសធាតុ​ណា​មួយ​ដែល​ពួក​គេ​ចង់​បាន។

ជាក់ស្តែង ពួកគេ​អាច​ធ្វើ​ការ​សាកល្បង​ព្យុះ​ភ្លៀង , កម្រិត​កម្ពស់​ដែល​ខ្ពស់​ជាង​កំពូល​ភ្នំ Mont Blanc (៤ ៨១០ ម៉ែត្រ) ឬ អាច​សាកល្បង​កម្តៅ ក្តៅ​ជាង​វាល​ខ្សាច់ Sahara និង សាកល្បង​កម្រិត​ត្រជាក់​ប្រៀប​ដូច​តំបន់​ត្រូពិច Siberia ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​នោះ Ford ក៏​អាច​ធ្វើ​ការ​សាកល្បង​ទាំង​ភាព​ត្រជាក់ និង​កម្តៅ ក្នុង​ពេល​តែមួយ​នៅ​ឯ​មជ្ឍមណ្ឌល​ខាង​លើ​ទៀត​ផង។ ចង់​ដឹង​ថា​កន្លែង​ធ្វើ​តេស្ត​អាកាសធាតុ និង​រថយន្ត Ford អាច​ធន់​បាន​កម្រិត​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម