[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Kymco បានធ្វើប្រកាសចេញលក់នូវម៉ូឌែល S250 ស៊េរីឆ្នាំ ២០២២ ប្រភេទ Big-Scooter លក្ខណៈបែបផ្សងព្រេង ជាមួយនឹងរូបរាងកាច ម៉ាស៊ីនខ្លាំង និងស៊ីសាំង កាន់តែតិច។
រូបរាងរបស់ម៉ូតូ Scooter នេះរចនាទ្បើងបែបស្ព័រកាន់តែកាចដែលបានបំពាក់ចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងស៊ីញ៉ូ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ២ តំបន់ និងប្រព័ន្ធសោរ Smart-Key។ ហើយអ្វីដែលពិសេសនោះគឺម៉ូតូ Kymco S250 ក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់ស្តង់ដាររបស់ Kymco ដើម្បីងាយស្រួលក្នុងពេលចាប់ហ្វាំ្រង ឬធ្វើដំណើរជាដើម។ ខណៈដែលថាសកង់ស្ព័រម៉ូតូ Scooter នេះបានប្រើប្រាស់នូវទំហំ ១៥ អ៊ីញខាងមុខ និងក្រោយ ១៤អ៊ីញ។
ម៉ូតូ Kymco S250 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង cooled radiator ដែលផលិតកម្លាំង ២៣សេះ និងកម្លាំងរមួល ២៣,៦ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១៣ លីត្រ ហើយកម្រិតនៃការប្រើប្រាស់សាំងវិញក្នុង ២,៩ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។ នៅលើទីផ្សារក្នុងប្រទេសចិនម៉ូតូ Kymco S250 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៤ ៦៥១ ដុល្លារ៕