ចិន ថា ការលក់រថយន្តរបស់ពួកគេកំពុងឈានទៅរកការធ្លាក់ចុះ ៣ខែជាប់គ្នា

កាលពីពេលថ្មីៗនេះ បើយោងតាមសមាគមផលិតរថយន្តរបស់ប្រទេសចិន បាននិយាយថា ការលក់រថយន្តរបស់ពួកគេនៅក្នុងខែសីហា នៃឆ្នាំ២០២៤ នេះ មានការធ្លាក់ចុះចំនួន ៥ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលការលក់សរុបមានប្រហែល ២,៤ លានគ្រឿងប៉ុណ្ណោះ។

លើសពីនេះទៅទៀត ការលក់រថយន្តនៅក្នុងប្រទេសចិនមានការធ្លាក់ចុះជាខ្លាំងដោយបន្តធ្លាក់ចុះ ៣ខែជាប់គ្នា។ ចំពោះការ​ធ្លាក់​ចុះ​នេះ​ បណ្តាលមកពីបញ្ហាចម្បង​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​មានភាពមិនទៀងទាត់ សេដ្ឋកិច្ច​ធ្លាក់​ចុះ ប៉ុន្តែ​ការ​នាំ​ចេញ​បាន​កើន​ឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះការ​លក់រថយន្តនៅក្នុង​ស្រុក​បាន​ធ្លាក់​ចុះចំនួន ១០ភាគរយ ស្របពេលការនាំចេញរថយន្តសរុបទៅលក់នៅបរទេសបានកើនឡើងចំនួន ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួន ៥១១ ០០០គ្រឿង។ ហើយតម្រូវការនៃរថយន្ត New Energy Vehicles (NEVs) បានកើនឡើងចំនួន ៣០ភាគរយ ដែលរួមបញ្ជូលនូវរថយន្ត Battery-Only Electric Vehicles (BEVs), Plug-In Hybrid Electric Vehicles (PHEVs) និងរថយន្ត Fuel Cell Vehicles (FCVs)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម