មិនបាច់ប្រើសោ ឡានអគ្គិសនី Genesis GV60 អាចដោះសោដោយស្កេនមុខ

Genesis នឹងចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា Face Connect ដែលមានសមត្ថភាពចំណាំផ្ទៃមុខ អាចឲ្យទ្វាររថយន្តបើក និងចាក់សោ ដោយមិនបាច់ប្រើប្រាស់ Smart Key នោះឡើយ។

បច្ចេកវិទ្យា Face Connect នេះមានបង្កប់នូវកាមេរ៉ា NIR លើសរសររថយន្ត ដែលវា​ត្រូវបានគេបង្កើតឡើងជាមួយនឹងសមត្ថភាពដែលអាចដំណើរការបាននៅក្រោមពន្លឺជាច្រើនបែប រួមទាំងនៅពេលងងឹតផងដែរ។ បច្ចេកវិទ្យានេះអាចកំណត់មុខបានចំនួនពីរ និងអាចកំណត់អត្តសញ្ញាណសម្រាប់មុខនីមួយៗទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយបច្ចេកវិទ្យានេះវាអាចផ្លាស់ប្ដូរដោយស្វ័យប្រវត្តិទៅតាមទម្រង់មុខនីមួយៗ ដែលអាចផ្លាស់ប្ដូរទម្ងន់កៅអីអង្គុយ និងចង្កូតសម្រាប់ផ្ទៃមុខនីមួយ។ បន្ថែមពីនេះមុខងារ HUD, កញ្ចក់ឆ្វេងស្ដាំ និងប្រព័ន្ធកម្សាន្តក៏នឹងត្រូវផ្លាស់ប្ដូរស្វ័យប្រវត្តិបានផងដែរ។

បច្ចេកវិទ្យា Face Connect អាចឲ្យម្ចាស់រថយន្តទុកសោ Smart Key នៅក្នុងរថយន្ត រួចចាក់សោរថយន្តដោយប្រើប្រាស់មុខងារចំណាំផ្ទៃមុខ ដោយមិនបាច់ត្រូវយកសោតាមខ្លួននោះទេ។

បច្ចេកវិទ្យានេះនឹងត្រូវដំណើរការទន្ទឹមគ្នាជាមួយនឹងប្រព័ន្ធស្កេនម្រាមដៃ ដែល Genesis បានបង្ហាញចេញកន្លងមក។ ត្បិតថាម្ចាស់ឡានអាចដោះសោរថយន្តជាមួយផ្ទៃមុខ ប៉ុន្តែត្រូវស្កេនម្រាមដៃមួយតង់ទៀតដើម្បីបញ្ឆេះរថយន្ត និងបើកចេញទៅមុខ។

រថយន្ត GV60 នឹងជារថយន្ត Genesis ដំបូងគេដែលមានបំពាក់នូវបច្ចេកវិទ្យា Face Connect ហើយវានឹងបង្ហាញវត្តមានលើរថយន្តម៉ូដែលបន្តបន្ទាប់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម