ការបញ្ចេញលក់រថយន្ត Land Cruiser ជំនាន់ថ្មីបានចាប់ផ្ដើមជាផ្លូវការនៅសហភាពអារ៉ាប់រួម ក្រោយពីរថយន្តនេះបានប្រកាសចេញតែ២សប្ដាហ៍ប៉ុណ្ណោះ។
ដើម្បីអបអរសាទរការលក់ជាផ្លូវការ ក្រុមហ៊ុន Futtiam Toyota ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Toyota នៅសហភាពអារ៉ាប់រួមបានរៀបចំកម្មវិធីពិសេសមួយ ដើម្បីប្រគល់រថយន្ត Land Cruiser ជំនាន់ថ្មីចំនួន៥០គ្រឿងជូនដល់អតិថិជនរបស់ខ្លួន។
ក្នុងចំណោមអតិថិជនទាំងនោះក៏ឃើញមានកងកម្លាំងប៉ូលិសទីក្រុងឌុយបៃផងដែរ ដោយកងកម្លាំងនេះបានទទួលយករថយន្ត Land Cruiser ជាច្រើនគ្រឿងទៀតផង នៅក្នុងកម្មវិធីពិសេសនេះ។
គេមិនបានដឹងទេថារថយន្តដែលកងកម្លាំងប៉ូលិសឌូបៃបានទិញគឺប្រើប្រាស់ម៉ាស៊ីនប្រភេទណា។ រថយន្ត Land Cruiser ជំនាន់ថ្មីមានប្រើម៉ាស៊ីន Twin-Turbo ចំនួនពីរប្រភេទ មួយជាប្រភេទសាំងចំណុះ ៣,៥លីត្រ ផលិតកម្លាំងបាន ៤០៩សេះ និងមួយទៀតជាម៉ាស៊ូតចំណុះ ៣,៣លីត្រ ផលិតកម្លាំងបាន ៣០៤សេះ៕