មើលរូបរាង Ford F-150 ពិសេស ម៉ាស៊ីនកម្លាំង ៧៧៥ សេះ

ក្រុមហ៊ុន​ជំនាញ​ខាង​​លេង​រថយន្ត​ Hennessey បាន​បង្ហាញ​ចេញ​រូបរាង​រថយន្ត​ Ford F-150 ដែល​មាន​​​ប្រើ​កញ្ចប់​កែ​ច្នៃ​​ម៉ាស៊ីន​ថ្មី​ ​ដែល​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ឲ្យ​​ថា​ Venom 775 Supercharged Truck។

រថយន្ត​ពិសេស​នេះ​គឺ​មាន​បំពាក់​ម៉ាស៊ីន​ថ្មី ដែល​អាច​បង្កើត​កម្លាំង​បាន​ ៧៧៥ សេះ អាច​បង្កើន​សន្ទុះ​ពី ០ដល់៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ ៤ វិនាទី​ប៉ុណ្ណោះ។ ​កញ្ចប់​ Venom 775 នេះ​គឺ​មាន​តម្លៃ​រហូត​ដល់ ៥៣ ៣០០ ដុល្លារ ​ហើយ​បូក​នឹង​ការ​លេង​រូបរាង​ប្លែក​ភ្នែក​បន្ថែម​ទៀត​ដូច​បង្ហាញ​ក្នុង​រូប​ភាព គឺ​ត្រូវ​ចំណាយ​បន្ថែម ១៦ ៣០០ ដុល្លារ សរុប​ ៦៩ ៦០០ ដុល្លារ។ យ៉ាងណាក្ដី​នេះ​មិន​ទាន់​គិត​បញ្ចូល​តម្លៃ​នៃ​រថយន្ត​ F-150 ឆ្នាំ ២០២០ នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ Hennessey នឹង​ផលិត​រថយន្ត​ពិសេស​នេះ​​ត្រឹម​តែ ១០០ គ្រឿង​ប៉ុណ្ណោះ និង​មាន​លក់​ផ្ដាច់មុខ​តាម​រយៈ​ Brown Lee Ford៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម