ចេញមុខច្បាស់ហើយ រថយន្តអគ្គិសនីដំបូងរបស់ Mazda

Mazda បាន​បង្ហាញ​ចេញ​រូបរាង​ផ្លូវ​ការ​នៃ​រថយន្ត​អគ្គិសនី​ដំបូង​របស់​​ខ្លួន សម្រាប់​ផលិត​លក់​លើ​ទីផ្សារ ដែល​ជា​ម៉ូដែល Mazda MX-30។

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​និយាយ​ថា​ MX-30 មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​មុខ​ ដែល​ផលិត​កម្លាំង​បាន​ ១៤២ សេះ ហើយ​វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ទំហំ ៣៥,៥ គីឡូវ៉ាត់​ម៉ោង​ ដែល​ក្រុមហ៊ុន​និយាយ​ថា​អាច​ទ្រាំទ្រ​ការ​ជិះ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ។

ពាណិជ្ជកម្ម

រថយន្ត​ MX-30 គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ e-SkyActiv ដែល​មាន​មក​ជា​មួយ​នូវ​មុខងារ​សុវត្ថិភាព​ជា​ច្រើន។ ឧទាហរណ៍​ដូច​ជា​ Smart Brake Support ជា​មួយ​នឹង Turn-Across Traffic Detection ដែល​ប្រើ​ប្រាស់​រ៉ាដា និង​កាមេរ៉ា​ខាង​មុខ។

Mazda មិន​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​រថយន្ត​នេះ​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​ណា​នោះ ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​តម្លៃ​ដែរ៕

Sponsored