ចេញលក់ហើយ! ឡានអគ្គិសនី MG ES5 សាកថ្មម្តងជិះបាន ៥២៥គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ ប៉ុណ្ណោះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ MG ES5 ដែលជំនួសដំណែង MG ZS ជាមួយតម្លៃលក់ចាប់ពី ១៤ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

MG ES5 ផលិតឡើងនៅលើគ្រោងឆ្អឹង SAIC Nebula architecture មានប្រវែងតួខ្លួនសរុប ៤ ៤៧៦ ម.ម ទទឹង ១ ៨៤៩ ម.ម កម្ពស់ ១ ៦២១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ អាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៨វិនាទី ផ្គួបជាមួយជម្រើសអាគុយ lithium iron phosphate battery ដែលមានកម្រាស់ ១១០ ម.ម (ថ្មស្តើងបំផុតក្នុងពិភពលោក) ទំហំ ៤៩,១ និង ៦២,២​ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយចាប់ពី ៤២៥ ទៅ ៥២៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀត រថយន្តនេះអាចផ្ទុកទម្ងន់បានដល់ទៅ ១ ៤២១ គីឡូក្រាម ឯណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ដៃទ្វារ Flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ១៧ និង ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ដំបូងកញ្ចក់ Panoramic sunroof និងប្រព័ន្ធជំនួយការបើកបរ MG Pilot level 2+ intelligent driving assistance system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម