ចេញហើយ! Mercedes G-Class ឆ្នាំ២០២២ មានបន្ថែមលក្ខណៈពិសេសថ្មីច្រើន!

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត G-Class ស៊េរីឆ្នាំ២០២២ របស់ខ្លួន នៅក្នុងកម្មវិធី IAA MOBILITY 2021 Auto Show ជាផ្លូវការ ដោយក្នុងនោះវាទទួលបានការអាប់ដេតមកស្តង់ដារជាច្រើន ទាំងផ្នែកខាងក្រៅ និងខាងក្នុង ហើយក៏មានបន្ថែមម៉ូដែលថ្មី គឺ Professional Line។

រថយន្ត Mercedes G-Class ប្រភេទ Professional Line ឆ្នាំ២០២២ ទទួលបានការអាប់ដេតរូបរាងបែបមាំ ដោយផ្តោតខ្លាំងលើការ Off-road ដោយក្នុងនោះមានបន្ថែមសំណាញ់ចង្កៀងមុខ, របាំងភក់ទាំងមុខ និងក្រោយ ក៏ដូចជា យ៉ាន់ទំហំ ១៨អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបន្ថែមកញ្ចប់ Option “Professional Exterior Line Custom Specifications” ដែលរួមបញ្ចូលទាំង កាងចាប់កង់សាគួខាងក្រោយ Professional spare wheel holder និង រឺហ្គែរលើដំបូល Professional Roof Rack។

ក្រៅពីប្រភេទ Professional Line ខាងលើ ក្រុមហ៊ុន Mercedes និយាយថា ពួកគេនឹងផ្តល់ជម្រើស Exclusive Line និង AMG Line ទៀតផង ខណៈកាប៊ីនខាងក្នុងវិញផ្តល់ជូន ៣ ប្រភេទ គឺ Standard Line, Exclusive Line និង Superior Lines។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes មិនទាន់បានប្រកាសពីតម្លៃ ក៏ដូចជាកាលបរិច្ឆេទចេញលក់នៃរថយន្តនេះឡើយ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម