ចំនួនលក់ឡានអគ្គិសនីនៅអឺរ៉ុបធ្លាក់ចុះជាលើកដំបូង គិតចាប់ពីឆ្នាំ២០២០

[ទីផ្សារបរទេស] តួលេខរថយន្តថ្មីដែលចុះបញ្ជីនៅអឺរ៉ុប នៅពេញមួយខែមិថុនា មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយសូម្បីតែរថយន្ត​អគ្គិសនី​ក៏​មាន​ការ​ធ្លាក់ចុះចំនួនលក់ផងដែរ។

កាលពីខែមិថុនា ឆ្នាំ២០២២ រថយន្តថ្មីដែលចុះបញ្ជីមាន​សុរប ១ ០៥៤ ៨០៧គ្រឿង ដែលជាការថយចុះ ១៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២១ ដែលពេលនោះ​មាន​រថយន្ត ១ ២៦៨ ៥០៨គ្រឿង បានចុះបញ្ជី។ តួលេខនេះបានក្លាយ​ជាតួលេខប្រចាំខែ​មិថុនា​ដែល​លទ្ធ​ផល​ទាបជាងគេចាប់តាំងពី​ឆ្នាំ១៩៩៣។

ពាណិជ្ជកម្ម

បញ្ជាក់ថារថយន្តអគ្គិសនីក៏មានការប៉ះពាល់ដែរ ដោយកាលពីខែមិថុនា ឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនី​សុទ្ធ និងរថយន្ត​ PHEV ចំនួន ២១៥ ០០០គ្រឿង បានចុះបញ្ជី ជាការធ្លាក់ចុះ ៨% ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ តួលេខនេះដែរគឺជាការថយចុះធំជាងគេសម្រាប់​រថយន្តអគ្គិសនី គិតចាប់ពីខែមេសា ឆ្នាំ២០២០មក។

ត្បិតថាការម៉ាករថយន្តមួយចំនួនប្រឈមនឹងការធ្លាក់ចុះនៅខែមិថុនា ប៉ុន្តែម៉ាករថយន្តដទៃទៀតបែរជាកត់សម្គាល់ពីការ​រីកចម្រើន​ទៅ​វិញ។ តួយ៉ាងដូចជា Renault កើនឡើង​ចំណែកទីផ្សារពី ១០% ឡើង​ដល់ ១២,១% ខណៈដែលក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​មាន​កំណើន ៩៣% សម្រាប់ខែមិថុនា ឆ្នាំ២០២២៕

Sponsored