ចំនួនលក់ឡានអគ្គីសនី និង PHEV នៅចិន ហក់ឡើងដល់ ៤៤ម៉ឺនគ្រឿង កាលខែកក្កដា

[ទីផ្សារបរទេស] កាលពីខែកក្កដាកន្លងទៅ មានរថយន្តប្រើថាមពលថ្មី (អគ្គិសនី និង PHEV) ចំនួន ៤៤០ ៤០០គ្រឿង បាន​បញ្ចេញ​លក់​លើ​ទីផ្សារប្រទេសចិន ដែលជាការកើនឡើង ១១២,៣% ធៀបនឹងខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរថយន្តអគ្គិសនីមានចំនួន ៣៣៧ ៣០០គ្រឿង ខណៈដែលរថយន្ត PHEV មាន​ចំនួន ១០៣ ១០០គ្រឿង ហើយក្រុមហ៊ុន BYD អាចលក់រថយន្តថាមពលថ្មីបានសរុប ១៣៩ ១១៩គ្រឿង កាលពីខែកក្កដា ជាការកើនឡើង ៦,៩៣% ធៀបនឹងខែមិថុនា ឯក្រុមហ៊ុន Wuling លក់ចេញបាន ៣៧ ៧៩៥គ្រឿង ថយចុះ ១០,៨៧% និង GAC លក់ចេញបាន ២៣ ១០៤គ្រឿង កើនឡើង ៦,៣៩%។

ពាណិជ្ជកម្ម

រថយន្ត Hongguang Mini EV ជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេ តាមពី​ក្រោយដោយរថយន្ត​របស់ BYD មាន​រថយន្ត Yuan Plus, Dolphin និង Han EV ផងដែរ។

ងាកមកមើលរថយន្តប្រភេទ PHEV វិញ តំណែងលេខមួយបានទៅលើ BYD Song Plus និងតាមពីក្រោយដោយរថយន្ត BYD Han, BYD Qin Plus PHEV៕

Sponsored