យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Toyota Land Cruiser និង Lexus LX ជំនាន់ថ្មី ត្រូវបានផ្អាកទទួលការកុម្ម៉ង់ នៅក្នុងប្រទេសជប៉ុនហើយ។
ទាំងក្រុមហ៊ុន Toyota និង Lexus បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រជប៉ុនរៀងៗខ្លួន ដោយជូនដំណឹងដល់អតិថិជនឲ្យដឹងថា តម្រូវការនៃរថយន្តទាំងពីរកើនឡើងយ៉ាងខ្លាំង រហូតហួសដែនកំណត់នៃចំនួនផ្គត់ផ្គង់ ដូច្នេះហើយការបញ្ជាទិញមិនត្រូវបានទទួលយកទៀតនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីទីផ្សារប្រទេសជប៉ុន ក្រុមហ៊ុននៅតែទទួលយកការកុម្ម៉ង់ធម្មតា ជាក់ស្តែងដូចជានៅសហរដ្ឋអាមេរិកជាដើម។
គួរឲ្យដឹងផងដែរថា រថយន្ត Lexus LX ជំនាន់ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨៦ ៩០០ដុល្លារ ដោយមានប្រើម៉ាស៊ីន twin-turbocharged V6 មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ៕