១ម៉ោងបន្ទាប់ពីចេញតម្លៃលក់ រថយន្តរបស់ Toyota នេះទទួលបានការកក់ដល់ទៅ ៥ពាន់គ្រឿង

[បរទេស] កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-Toyota បានបញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៦៥ ២៨៩ ដុល្លារ ដោយត្រឹមរយៈពេល ១ម៉ោងប៉ុណ្ណោះបន្ទាប់ពីការបញ្ចេញនេះ ទទួលបានការកក់ទុកមុនដល់ទៅ ៥ ០០០ គ្រឿងនៅប្រទេសចិន ។

សម្រាប់ Toyota Land Cruiser Prado  របស់ប្រទេសចិន ត្រូវបានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ i-Force Max Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក និងអាគុយទំហំ ១,៨៧គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ Full-time 4-wheel drive ។ លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ភ្ជាប់មកជាមួយ ប៉ាណាមុខថ្មីរចនារាងសំណាញ់ ចង្កៀងមុខ-ក្រោយ LED ដំបូល roof-rack ថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញឌីជីថល ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំចាប់ពី ៨-១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក JBL ១៤ ចំនុច អេក្រង់បង្ហាញលើកញ្ចក់ HUD និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម