ជើងខ្លាំង Off-road! Honda Passport ជំនាន់ថ្មី បង្ហាខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Passport ស៊េរីឆ្នាំ ២០២៦ ប្រភេទ SUV ផ្តោតលើការបើកបរ Off-road គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៤៥ ០០០ ដុល្លារឡើងទៅ ។

Honda Passport ជំនាន់ទី ៤ នេះ ទទួលបានការអាប់ដេតបន្ថែមទៅលើថាមពលម៉ាស៊ីន ពោលគឺបំពាក់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨៥ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខថ្មី ១០វគ្គ ជំនួសប្រអប់លេខចាស់ ៩វគ្គ ប្រភេទបើកបរប៉ុង ២ ជាស្តង់ដារ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៤១ ម.ម ទទឹង ២ ០១០ ម.ម កំពស់ ១ ៨៥៦ ប្រវែងគម្លាតកង់មុខ-ក្រោយ និងកំពស់ពីដីទៅបាតរថយន្ត ២ ១០ ម.ម ដោយមានប្រវែងទទឹងធំជាងមុន និងប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៧១ ម.ម ។ ខណៈផ្នែកខាងក្រៅទទួលបានការឌីស្សាញផ្តល់ភាពហាប់ណែនជាងមុន ជាមួយកាងការពារផ្នែកខាងមុខទំហំធំ រួមទាំងថាសកង់ទំហំ ១៨អ៉ីញ ស្រោបដោយសំបកក្រាស់ទំហំ ៣១អ៉ីញប្រភេទ off-road ក៏ដូចជាដំបូល roof-rack និងចង្កៀងមុខ-ក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញមានទំហំធំទូលាយជាងមុន និងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធប្រតិបត្តិការ Google Built-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច កន្លែងដាក់ដបទឹក ១០កន្លែង និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម