ឈុតធំ! Volvo នឹងបញ្ចេញឡានថ្មីចំនួន ៥ម៉ូដែល ក្នុងឆ្នាំនេះ រួមទាំង ៥ម៉ូដែលទៀតនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងដាក់បញ្ចេញរថយន្តម៉ូដែលថ្មីចំនួន ៥ នៅក្នុងឆ្នាំ ២០២៥ និងចំនួន ៥ម៉ូដែលទៀត នៅក្នុងឆ្នាំ ២០២៦ ដោយផ្តល់នៅគ្រប់ទម្រង់ទាំងអស់ ក្នុងការប្រជែងទីផ្សារជាមួយក្រុមហ៊ុនដ៏ទៃទៀត ។

ជាមួយគ្នានេះ លោក Jim Rowan ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Volvo Cars បាននិយាយថា យើង​នឹង​ពង្រីក​ក្រុម​នៃ​រថយន្ត​អគ្គិសនី​សុទ្ធ EV, Plug-in hybrid និង​ Mild-hybrid ហើយ​បន្ត​ផ្តល់​ជូន​នៅ​ផលិតផល​លំដាប់​ពិភពលោក​ក្នុង​គ្រប់​ផ្នែក​ទាំងអស់ដូចជា SUVs, sedan, wagons ហើយ​យើង​នឹង​ធ្វើ​វា​នៅ​ជាង ៨០ ប្រទេស​ជុំវិញ​ពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ Volvo នឹងបញ្ចេញរថយន្តចំនួន ២ ក្នុងចំណោម ៥ ក្នុងនោះ ទីមួយគឺម៉ូដែល Volvo EX30 Cross Country ប្រភេទអគ្គិសនីខ្នាតតូច រួមទាំង Volvo ES90 ប្រភេទ sedan អគ្គិសនី​សុទ្ធ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តប្រទេសស៊ុយអែតនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនក៏នឹងនាំយករថយន្តប្រភេទ PHEV long-range ថ្មី ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម