Toyota Crown Crossover ថ្មី ដាក់លក់នៅជប៉ុន តម្លៃត្រឹមតែ ៣ម៉ឺនដុល្លារស្តើង

បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិករួចមក ក្រុមហ៊ុន Toyota ក៏បានបង្ហាញលក្ខណៈសម្បត្តិនៃរថយន្ត Crown ឆ្នាំ២០២៣ នៅក្នុងប្រទេសជប៉ុន។

ចំពោះទីផ្សារប្រទេសជប៉ុន រថយន្ត Toyota Crown Crossover ផ្តល់ជម្រើសម៉ាស៊ីនចំនួន២ និង ៧ម៉ូដែលខុសៗគ្នា ហើយមានតម្លៃចាប់ពី ៣១ ៣០០ដុល្លារ ដល់ ៤៦ ១០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះប្រភេទប្រើម៉ាស៊ីន Hybrid រថយន្ត Toyota Crown Crossover ឆ្នាំ២០២៣ ផ្តល់ជម្រើសដូចជា Crossover X, Crossover G និង Crossover RS។ វាមានជម្រើសពណ៌ចំនួន ១២ ហើយមានបំពាក់យ៉ាន់កង់ដល់ ២១អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ១២,៣អ៊ីញ និង កុងទ័រឌីជីថល ១២,៣អ៊ីញ ព្រមទាំងប្រព័ន្ធ Toyota Safety Sense ទៀតផង។

Crown Crossover X និង Crossover Crossover G បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ កម្លាំង ១៨៤សេះ ជាមួយម៉ូទ័រអគ្គិសនី២ កម្លាំង ១៦១សេះ និងប្រព័ន្ធប៉ុង២ E-Four System ដំណើរការដោយប្រអប់លេខអូតូ CVT។

Crown Crossover RS ប្រើម៉ាស៊ីន turbocharged ចំណុះ ២,៤លីត្រ កម្លាំង ២៦៨សេះ ជាមួយម៉ូទ័រអគ្គិសនី២ កម្លាំង ៨២សេះ និងប្រព័ន្ធប៉ុង២ E-Four Advanced System ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ។

សូមបញ្ជាក់ថា រថយន្ត Toyota Crown Crossover នឹងត្រូវដឹកជញ្ជូនឲ្យអតិថិជនក្នុងប្រទេសជប៉ុន នៅចុងឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម