ញាក់! រថយន្ត Bugatti Chiron Super Sport ដំបូងបង្អស់តម្លៃជិត ៤លានដុល្លារ បានចាប់ផ្តើមរំកិលខ្លួនចេញពីរោងចក្រហើយ

[ទីផ្សារបរទេស] កាលពីប៉ុន្មានថ្ងៃមុន កន្លងទៅ ក្រុមហ៊ុនផលិតរថយ្ត Bugatti បានធ្វើការប្រកាសថាខ្លួនបានចាប់ផ្តើមចែកចាយនៅម៉ូដែល Chiron Super Sport នឹងត្រូវបានប្រគល់ជូនដល់អតិថិជនដំបូងគេជាផ្លូវការ ដែលជារថយន្ត limited edition ផលិតតែ ៦០គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក និងមានតម្លៃប្រហែល ៣ ៩០០ ០០០ ដុល្លារ​ ។

ក្នុងនោះ រថយន្តដ៏ប្រណិតនេះមានពណ៌ថ្នាំលាប និងគំនូរ “Vagues de Lumière” ត្រូវបានផលិតដោយដៃដោយ Sur Mesure ដែលជាផ្នែកទទួលបន្ទុកគម្រោងពិសេសនៅ Bugatti ។ ការ​បំផុស​គំនិត​នៃ​ការ​រចនា​ដ៏​ប្រណិត​នេះ​ចេញ​មក​ពី​ពន្លឺ​ដែល​បានបង្ហញនៅ​លើ​តួ​រថយន្ត​របស់ Chiron Super Sport។

ពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រៅមានពណ៌ខៀវឆ្នូតទឹកក្រូច រថយន្តនេះត្រូវបានបំពាក់ដោយកញ្ចប់ carbon fiber upgrade package នៅកាងខាងមុខ និងខាងក្រោយ និងចំហៀ​ងផងដែរ។ ខណៈ រថយន្ត​នេះ​មិន​មាន​ជម្រើស​​ដែល Bugatti ផ្តល់​ជូន​អតិថិជន​ឡើយ ដូចជា​ដំបូល​កញ្ចក់​ Sky View sunroof ដែល​មាន​តម្លៃ​ជា​មធ្យម​ជាង ៦២ ០០០ ដុល្លារ។

ទន្ទឹមនឹងនេះ ផ្នែកខាងក្នុងត្រូវបានជ្រើសរើសដោយម្ចាស់រថយន្តជាមួយពណ៌ទឹកក្រូច ទោះបីជាមានការបើកបរខ្លាំងក៏ដោយ ក៏ Chiron Super Sport នៅតែផ្តោតលើទំនុកចិត្តអ្នកការបើកបរកាន់តែប្រសើរជំនួសឲ្យអារម្មណ៍ស្ព័រសុទ្ធនៃម៉ូដែល Super Sport 300+ ។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តដ៏ប្រណិត Bugatti Chiron Super Sport ដំណើរការដោយម៉ាស៊ីនចំណុះ ៨,០ លីត្រ ទំហំ ១៦ស៊ីឡាំង ផលិតកម្លាំងបាន ​១ ៦០០ សេះ និងកម្លាំងរមួល ១​ ៦០០​ ញ៉ូតុនម៉ែត្រ រថយន្តនេះមានសមត្ថភាពបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ២,៤ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៤៤០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Sponsored