ដឹងច្បាស់ហើយ! ពីពេលបង្ហាញមុខឡានមហាកម្លាំងថ្មីរបស់ McLaren

McLaren បានធ្វើការប្រកាសតាមរយៈវិបសាយរបស់ខ្លួនថារថយន្ត Artura ដែលជារថយន្តមហាកម្លាំងប្រើម៉ាស៊ីន Hybrid ដែលនឹងចូលមកជំនួសរថយន្ត Sport Series នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី ១៦ ខែកុម្ភៈខាងមុខ។

រថយន្ត Artura នឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងថ្មីទាំងស្រុងដែលមានឈ្មោះថា McLaren Carbon Lightweight Architecture ហៅកាត់ថា MCLA។ វានឹងជារថយន្តផលិតទ្រង់ទ្រាយធំដំបូងរបស់ McLaren ដែលប្រើប្រាស់ម៉ាស៊ីន Hybrid ប្រសិនបើមិនរាប់បញ្ចូលម៉ូដែល McLaren P1 ដែលផលិតមានចំនួនកំណត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ Hybrid របស់រថយន្តនឹងមានគួបផ្សំឡើងដោយម៉ាស៊ីន Twin-Turbocharged ៦ស៊ីឡាំង​ ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលកម្លាំងសរុបអាចផលិតបានរំពឹងថាមានដល់ខ្ទង់ ៦០០សេះ ហើយរថយន្តនេះទំនងជាអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រហែលខ្ទង់ ៣០គីឡូម៉ែត្រផងដែរ។

រថយន្ត Artura នេះត្រូវបានគេរាយការណ៍មកថាអាចនឹងចេញលក់នៅក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម