ដឹងពេលប្រកាសចេញ ឡាន Jeep ប្រើអគ្គិសនីសុទ្ធដំបូងគេ

ក្នុងអំឡុងពេលកិច្ចប្រជុំនិយាយអំពីប្រាក់ចំណេញប្រចាំឆមាសទីមួយនៃឆ្នាំ២០២១នេះ ក្រុមហ៊ុន Stellantis បានបង្ហាញឲ្យឃើញនូវកាលវិភាគប្រកាសចេញរថយន្តចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ ខាងមុខ។

ក្នុងនោះគេចាប់អារម្មណ៍ឃើញក្រុមហ៊ុនបានបង្ហើបឲ្យដឹងថារថយន្ត Jeep ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងគេ នឹងបង្ហាញវត្តមាននៅឆមាសទីមួយនៃឆ្នាំ២០២៣ ប៉ុន្តែគេមិនដឹងថាជារថយន្តម៉ូដែលថ្មី ឬក៏ជារថយន្តម៉ូដែលចាស់ដែលបន្ថែមជម្រើសអគ្គិសនីសុទ្ធនោះទេ។

ពាណិជ្ជកម្ម

គួរដឹងថាក្នុងផែនការរបស់ Stellantis គឺចង់ប្រកាសចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីចំនួន ២០ម៉ូដែល ដែលក្នុងនោះមានរថយន្តដែលមានតែជម្រើសអគ្គិសនីសុទ្ធចំនួន១០ម៉ូដែល, រថយន្តមានជម្រើសអគ្គិសនីសុទ្ធផង និងជម្រើស PHEV ផងចំនួនមួយម៉ូដែល និងរថយន្តដែលមានតែជម្រើស PHEV ចំនួន៩ម៉ូដែល៕

Sponsored