តើការប្រើប្រព័ន្ធកំណត់ល្បឿន Cruise Control ពិតជាជួយសន្សំសំចៃសាំងមែនអត់?

បច្ចុប្បន្ននេះ ប្រព័ន្ធកំណត់ល្បឿន Cruise Control បានចាប់ផ្តើមដំឡើងជាឧបករណ៍ស្តង់ដារនៅក្នុងរថយន្តស៊េរីថ្មី ដែលជួយផ្តល់នៅផាសុកភាពយ៉ាងខ្លាំងនៅពេលបើកបរផ្លូវឆ្ងាយ។ សម្រាប់មុខងារកំណត់ល្បឿនមានចំនួន ២ រួមមាន Cruise Control គឺជាមុខងារដែលអនុញ្ញាតឲ្យរថយន្តធ្វើដំណើរទៅមុខក្នុងល្បឿនដែលបានកំណត់ទុកជាមុនដោយស្វ័យប្រវត្តិ និងប្រព័ន្ធ  Adaptive Cruise Control គឺតែងតែមានបំពាក់ទៅលើរថយន្តទំនើបៗ ដែលមានមុខងារកំណត់ល្បឿន បន្ថែម-បន្ថយតាមរថយន្តខាងមុខ ។

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​បើក​ប្រព័ន្ធ​នេះ​ពេល​បើកបរ តើ​វា​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស៊ី​ប្រេង​តិច ឬ​ច្រើន​ជាង​ការ​បង្កើន​ល្បឿន​ដោយ​ខ្លួន​ឯង?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការប្រើប្រាស់ប្រព័ន្ធកំណត់ Cruise Control ធម្មតា មិនមែនជាប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control ដែលលៃតម្រូវល្បឿនដោយស្វ័យប្រវត្តិទៅតាមរថយន្តខាងមុខ នោះនឹងអាចជួយកាត់បន្ថយភាពស៊ីប្រេងជាមួយនឹងហេតុផលសំខាន់ៗដូចជា ប្រសិនបើ​បើកបរ​លើ​ផ្លូវ​ជាមួយស្ថានភាពរលូត មិនមានរថយន្តផ្សេងកាត់ពីមុខយើងទេ  នោះការបើកប្រព័ន្ធ Cruise Control នឹងជួយសន្សំសំចៃប្រេងកាន់តែច្រើន ព្រោះ​ចំណុច​សំខាន់​គឺ​សន្សំសំចៃ​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ គឺការត្រូវរក្សាល្បឿនថេរ កុំបង្កើន ឬបន្ថយល្បឿនដោយមិនចាំបាច់ ដោយប្រព័ន្ធ Cruise Control អាចបំពេញមុខងារនេះយ៉ាងមានប្រសិទ្ធភាព ។

ជាមួយគ្នានេះ ក៏មានករណីដែលការប្រើប្រាស់នៅប្រព័ន្ធ Cruise Control ស៊ីប្រេងច្រើនផងដែរ ប្រសិន​បើ​បើក​បរ​លើ​ផ្លូវ​ដែល​មាន​ចំណោត​ឡើង-​ចុះ ឬ​ផ្លូវ​ដែល​មាន​ខ្យល់​ខ្លាំងដែលធ្វើឲ្យម៉ាស៊ីនរថយន្តប្រឹងខ្លាំងជាងមុន​ ក្នុង​ករណី​បែប​នេះ ការ​ប្រើ​ប្រព័ន្ធ Cruise Control នឹង​ធ្វើ​ឲ្យរថយន្ត​ស៊ី​ប្រេង​ច្រើន​ជាង ដោយសារតែប្រព័ន្ធនេះ នឹងរក្សាល្បឿនដដែលដូចដែលបានកំណត់រួចហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម