[ទីផ្សារបរទេស] កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការបើកទទួលការកក់នៅរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ខណៈពេលនេះ ការកក់ត្រូវបានបិទដោយសារទទួលបានការកក់ទុកមុនច្រើនលើសលប់ពេកក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។
សម្រាប់ Toyota bZ4X ដែលមានលក់ក្នុងប្រទេសថៃ គឺជាប្រភេទប៉ុង២ All-wheel drive ដែលបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីចូមទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៤១១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងបំពាក់មុខងារសាកថ្មល្បឿនលឿនអាចសាកបាន ៨០% ប្រើរយៈពេល ៣០ នាទី។
ខណៈពេលដែលឧបករណ៍ស្តង់ដារនៃម៉ូដែរថៃក៏មានផងដែរ ដូចជាកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ៨ របៀបជាមួយនឹងអង្គចងចាំ, កុងទ័រព័ត៌មានទំហំ ៧ អ៊ីង និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេង JBL ចំនួន ៩ចំនុច, កន្លែងសាកថ្មម្តងខ្សែ, ដំបូលកញ្ចក់បែប Panoramic roof, ប្រព័ន្ធជំនួយការចូលចតដ៏ឆ្លាតវៃ Intelligent Parking Assist និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជាដើម។
គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ4X នៅប្រទេសថៃគឺមានតម្លៃចាប់ពី ៥០ ៩២៧ ដុល្លារ ហើយនៅមិនទាន់កំណត់ថានៅពេលណាដែលក្រុមហ៊ុននឹងអាចទទួលយកការកក់ម្តងទៀតនោះទេ៕