Yamaha ចេញម៉ូតូ Force X ស៊េរីឆ្នាំ ២០២២ តម្លៃខ្ទង់ ១ ពាន់ដុល្លារ នៅចិន

[ទីផ្សារបរទេស] ទីបំផុតក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការដាក់បង្ហាញជាផ្លូវការលើកដំបូងក្នងពិភពលោកនៃម៉ូឌែល Force X ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter សម្រាប់ទីផ្សារនៅក្នងប្រទេសចិន។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសរបស់ម៉ូតូ Yamaha Force X នេះងាយស្រួលបើកបរបានទាំងផ្លូវធម្មតា និង Off-road បែបផ្សងព្រេងជាដើម។

ជាមួយនឹងរូបរាងរចនាទ្បើងបែបស្ព័រ តួខ្លួនស្រួចដែលភ្ជាប់មកជាមួយនឹងអេក្រង់ឌីជីថលបង្ហាញព័ត៌មានពេលបើកបរ, ចង្កៀងប្រភេទ LED ជាមួយអំពូលភ្លឺជួយបំភ្លឺពេលថ្ងៃ DRL, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន និងផ្នែកខាងមុខមានទំពក់សម្រាប់ព្យួរអីវ៉ាន់ផងដែរ។

ដោយទ្បែកចំពោះថាមពលវិញម៉ូតូនេះប្រើប្រាស់នូវម៉ាស៊ីនសាំង Bluecore ចំណុះ ១២៥សេសេ ប្រព័ន្ធស្អំប្រេង Air-cooled ផលិតកម្លាំង ៨,២សេះ និងកម្លាំងរមួល ៩,៧ញ៉ូតុនម៉ែត្រ។ ខណៈដែលម៉ូតូ Scooter នេះមានទម្ងន់ ៩២ គីទ្បូក្រាម, កម្ពស់ពីដីដល់កែបអង្គុយ ៧៥០ មម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៥,១ លីត្រ ជាដើម។ ចំពោះប្រព័ន្ធហ្វាំ្រងវិញមិនទាន់បានបញ្ចាក់ថានឹងប្រើប្រាស់ប្រព័ន្ធ ABS យ៉ាងណានោះទេ។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha Force X ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៤១០ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម