ត្រឹមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ Dodge Hornet ស៊េរីថ្មី ទទួលបានការកក់ទុកមុនច្រើនជាង ១៤​ ០០០ គ្រឿង

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Dodge បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dodge Hornet ស៊េរីថ្មី ដោយត្រឹមរយៈពេល ២៤ ម៉ោង ទទួលបានការកក់ទុកមុនច្រើនជាង ១៤​ ០០០ គ្រឿង ជាមួយតម្លៃរំពឹងចាប់ពី ៣០ ០០០ ដុល្លារ។

Dodge Hornet បានបំពាក់ជាមួយចង្កៀងមុខប្រភេទ LED រាងអក្សរ L, កាងខាងមុខពណ៌ខ្មៅ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈ កាងខាងក្រោយពណ៌ខ្មៅទំហំធំ, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញពណ៌ប្រផេះ, ត្រឡោកកញ្ចក់ខ្មៅរលោង និងដុំហ្វ្រាំងមុខ 4-piston Brembo Calipers។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ រថយន្តនេះបានភ្ជាប់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត Uconnect 5 ទំហំ ១០,២៥ អ៊ីញ ភ្ជាប់មុខងារ Uconnect, Android Auto និង Apple CarPlay ឧបករណ៍បំពងសម្លេងចំនួន ១៤ ចំនុចម៉ាក Harman-Kardon និងកន្លែងសាកថ្មឥតខ្សែ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Dodge Hornet ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ​ ទំហំ ៤ ស៊ីឡាំង turbocharged ផលិតកម្លាំងបាន ២៦៥ សេះ ប៉ុង១ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៥ វិនាទី។

និងម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង Plug-in hybrid ផ្គួបជាមួយម៉ូទ័រអគ្គិសនីខាងក្រោយ ផលិតកម្លាំងសរុបបាន ២៨៥ សេះ និងកម្លាំងរមួល ៥១៩ ញ៉ូតុនម៉ែត្រ ប៉ុង២ វិលកង់ទាំងអស់ ភ្ជាប់ជាមួយអាគុយលីចូម ទំហំ ១៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨ គីឡូម៉ែត្រ៕

Sponsored