ថតបានរថយន្ត F-150 Raptor ២០២១ថ្មី កង់ទំហំ ៣៥អុីញ

86

កាលពីដើមខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញនូវរថយន្ត F-150 Raptor ស៊េរីថ្មីឆ្នាំ២០២១ របស់ខ្លួន ជាមួយការអភិវឌ្ឍន៌រូបរាង និងជើងក្រោមមួយចំនួន។ រថយន្តនោះប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង ៦ រីឯស៊ីឡាំង ៨ រង់ចាំដល់ឆ្នាំក្រោយ។ ទាក់ទងនឹងការដាក់លក់វិញ រថយន្តស៊េរីថ្មីនេះនឹងត្រូវរង់ចាំរហូតដល់រដូវក្តៅ ដោយតម្លៃមានចាប់ពី ៦០ ០០០ដុល្លារ (ទីផ្សារបរទេស) ដើម្បីប្រាកដថាអ្វីៗរួចរាល់មុនដាក់លក់ជាផ្លូវការ។

យ៉ាងណាមិញ យើងក៏បានឃើញរូបរាងថ្មីរបស់រថយន្តនេះ ដែលបានផលិតរួចរាល់ ដោយបានធ្វើការបើកបរសាកល្បងលើផ្លូវសាធារណៈ។ អ្វីដែលចាប់អារម្មណ៌នោះគឺមានកង់ថ្មីពណ៌ខ្មៅ ជាមួយយ៉ាន់ជារាងអក្សរ V ចំនួន ៦បន្ទះ។ ហើយបន្ទះនោះមើលទៅរាងស្តើង រចនាបែប Diamond-cut ដែលមើលទៅកាន់តែពិសេស។ ការរចនាកាន់តែទាក់ទាញបន្ថែមទៀត ជាមួយកង់ទំហំរហូតដល់ទៅ ៣៥ អុីញ។

Sponsored

 

Sponsored