[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jeep Wrangler សេរីឆ្នាំ ២០២៤ មុខមាត់ថ្មី ផ្តោតលើបើកបរ Off-Road នៅឯពិព័រពណ៍រថយន្ត New York International Auto Show។
រថយន្តនេះ បានរចនាទៅលើប៉ាណាមុខរន្ធ ៧ ថ្មី របាំការពារភក់ធំជាងមុន ប្រើប្រាស់នៅថាសកង់ទំហំ ១៧ អ៉ីង ដល់ ២០ អ៉ីញ ។ ក្នុងនោះ អតិថិជនក៏អាចជ្រើសរើសយកនៅកញ្ចប់ Xtreme 35 ដែលនឹងផ្តល់ជូននៅទំហំសំបកកង់ចាប់ពី ៣២ ដល់ ៣៥ អ៉ីញផងដែរ។
រីឯនៅផ្នែកខាងក្នុងវិញ ក៏មានការអាប់ដេតដ៏សំខាន់សម្រាប់ Jeep Wrangler ស៊េរីថ្មីនេះ ដោយបំពាក់អេក្រង់កម្សាន្តដែលល្អប្រសើរជាងមុនទំហំ ១២,៣ អ៉ីង ភ្ចាប់ដោយ Apple Car play & Android Auto ព្រមទាំងមាននូវមុខងារ Trails Off road ជាដើម។
បន្ថែមទៀតសម្រាប់ម៉ូដែលឆ្នាំ២០២៤ មាននៅជម្រើសថាមពលចំហេះក្នុងចំនួន ៣ និង PHEV 4xe បំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង មានចំណុះ ២,០លីត្រ ជំនួយដោយ turbocharged មានកម្លាំង ២៧០សេះ និង កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ ជម្រើស Pentastar ម៉ាស៊ីន ៦ស៊ីឡាំង មានចំណុះ ៣,៦លីត្រ មានកម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥២ញ៉ូតុនម៉ែត្រ ហើយអាចភ្ជាប់ជាមួយប្រអប់លេខដៃ ឬស្វ័យប្រវត្តិ ៨វគ្គផងដែល។
រីឯ4xe បំបពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតនូវកម្លាំងបាន ៣៧៥សេះ និងមានកម្លាំងរមួល ៦៣៧ញ៉ូតុនម៉ែត្រ ខណៈ Rubicon 392 បំពាក់ដោយម៉ាស៊ីន ៨ស៊ីឡាំង ចំណុះ ៦,៤លីត្រ ដែផ្តល់កម្លាំងបាន ៤៧០សេះ និងកម្លាំងរមួល ៦៣៨ញ៉ុតុនម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ចំនុចសំខាន់ៗរួមមានដូចជា៖ ប្រពន្ធ័ប៉ុងក្រោយ Dana 44 Full Float ថ្មីសម្រាប់ ត្រកូល Rubicon Edition និងគ្រឿងតុបតែងថ្មី ដែលបំពាក់ជាមួយឧបករណ៍ស្តង់ដារ៕