Volkswagen T-Roc ឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីនអាប់ដេតថ្មី ស៊ីសាំងកាន់តែតិចជាងមុន

ក្រុមហ៊ុន Volkswagen បានប្រកាសចេញនូវម៉ាស៊ីនសាំងជំនាន់ចុងក្រោយបង្អស់របស់ខ្លួន គឺ 1.5 TSI evo2 ដែលផ្តល់នូវភាពសន្សំសំចៃខ្ពស់ និង ការបំពុលតិចបំផុត។

ម៉ាស៊ីនថ្មីនេះនឹងបង្ហាញខ្លួននៅលើរថយន្ត Volkswagen T-Roc និង Volkswagen T-Roc Cabriolet (បើកដំបូល)។ ម៉ាស៊ីននេះដំណើរការដោយ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ។ Volkswagen ក៏ផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ដែរ ដោយគួបផ្សំរវាងម៉ាស៊ីន 1.5 TSI evo2 និងម៉ូទ័រអគ្គិសនី ដែលអាចបង្កើតកម្លាំងបានសរុបដល់ ២៦៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលពិសេសនោះគឺ ម៉ាស៊ីននេះនឹងផ្តល់ភាពសន្សំសំចៃខ្ពស់ ហើយស្របតាមស្តង់ដារ Euro 7 ឯណោះ។ ក្នុងនោះ ក្រុមហ៊ុន Volkswagen បានអាប់ដេតទៅលើប្រព័ន្ធ Active Cylinder Management System ហើយបានសម្រួលដល់មុខងារបិទបើកស៊ីឡាំងចំនួន២ នៅពេលមិនត្រូវការកម្លាំងចាំបាច់ ព្រមទាំងបានអាប់ដេតលើប្រព័ន្ធស្អំ combustion chamber cooling ទៀតផង។

បន្ថែមពីនេះ វាក៏បានបំពាក់ VTG variable turbocharger, ប្រព័ន្ធ high-pressure injection system និង pistons with integrated cooling ducts ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម