ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ ទម្លាប់បើកបររថយន្តបែបណាខ្លះ ទើបឆាប់បានប្រអប់លេខថ្មី?

ទម្លាប់បើកបររថយន្តបែបណាខ្លះ ទើបឆាប់បានប្រអប់លេខថ្មី?

នៅពេលនិយាយពីការខូចប្រអប់លេខ គឺភាគច្រើនគេតែងតែសំដៅទៅលើអាយុកាលរបស់វា ឬខ្វះការថែទាំ ដែលមិនបានប្តូរប្រេង និងតម្រងប្រអប់លេខ តាមកាលកំណត់ និង Spec ឲ្យបានត្រឹមត្រូវជាដើម។ តែការពិត ទម្លាប់បើកបរមិនល្អ ក៏បានចូលរួមបំផ្លាញប្រអប់លេខយ៉ាងធ្ងន់ធ្ងរផងដែរ។ ឥរិយាបថបើកបរទាំងនោះរួមមានដូចជា៖

១. ជាន់ហ្គែរ និងហ្វ្រាំងខ្លាំងពេកៈ ការជាន់ហ្គែរកប់ខ្លាំង និងការជាន់ហ្វ្រាំងតក់ក្រហុលខ្លាំងភ្លាមៗ បានបង្កើតកម្តៅ និងសម្ពាធខ្លាំងហួសហេតុ ដែលបង្កឲ្យមានការសឹករិចរិល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ប្រញាប់កាច់ឆ្លាស់ចង្កឹះលេខពេកៈ នៅពេលប្តូរឆ្លាស់ចង្កឹះលេខ ដូចជា D និង R ទាំងដែលរថយន្តមិនទាន់ឈប់ស្រួលបួល វានឹងបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់គ្រឿងបង្គុំប្រអប់លេខ។

៣. ដឹកធ្ងន់លើសកម្រិត៖ ពេលរថយន្តដឹកធ្ងន់ហួសពីសមត្ថភាពវា នឹងធ្វើឲ្យ​ប្រអប់លេខប្រឹងធ្វើការ ហើយបណ្តាលឲ្យឡើងកម្តៅ និងឆាប់ខូច។

៤. ខ្វះការថែទាំៈ ម្ចាស់រថយន្ត ខកខានមិនបានយកចូលការ៉ាស់ឲ្យជាងជំនាញ ឆែកកម្រិតគុណភាពប្រេងប្រអប់លេខ ពោលពេលវាអស់គុណភាព នឹងបណ្តាលឲ្យគ្រឿងបង្គុំកកិតគ្នាខ្លាំង ឡើងកម្តៅ និងសឹករិចរិល។

៥. ដូរប្រេងប្រអប់លេខខុស Spec: ប្រសិនបើចេះតែប្តូរប្រេងប្រអប់លេខផ្តេសផ្តាស់ មិនត្រឹមត្រូវតាម Spec របស់វា ក៏បណ្តាលឲ្យឆាប់ខូចលឿនផងដែរ។

៦. ជាន់ហ្គែរ ពេលដាក់ចង្កឹះលេខ P: ចង្កឹះលេខនេះ គឺសម្រាប់តែការចតរថយន្តប៉ុណ្ណោះ ប៉ុន្តែបើជាន់ហ្គែរខ្លាំងពេលរថយន្តនៅមួយកមន្លែងបែបនេះ ក៏នឹងបំផ្លាញប្រអប់លេខដូចគ្នា។

៧. ចតរថយន្តលើផ្លូវទួល ឬមានជម្រាល មិនដាក់ហ្វ្រាំងដៃៈ ទម្លាប់បែបនេះ នឹងធ្វើទុក្ខដល់ប្រអប់លេខជាមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម