ទីបំផុតដឹងតម្លៃឡាន Honda Civic សេរ៊ីឆ្នាំ ២០២២ ចេញលក់ជាផ្លូវការហើយ ដោយតម្លៃថ្លៃជាងមុនបន្តិច

435

(ទីផ្សារសហរដ្ឋអាមេរិច) រថយន្ត Honda Civic ជំនាន់ទី១១ ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមេសាកន្លងទៅ ដោយពុំត្រូវបានក្រុមហ៊ុន Honda ធ្វើការបង្ហើបពីតម្លៃរបស់រថយន្តនេះឡើយ ដោយរង់ចាំការចេញលក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិច នាថ្ងៃទី ១៦ ខែមិថុនា ខាងមុខនេះ។ សហរដ្ឋអាមេរិច នឹងក្លាយជាទីផ្សារដំបូងគេដែលនឹងមានវត្តមានរបស់ Honda Civic សេរ៊ីឆ្នាំ ២០២២នេះ។

 

ពាណិជ្ជកម្ម

យោងតាមព័ត៌មានពីភ្នាក់ងារលក់រថយន្តនៅសហរដ្ឋអាមេរិច បានអោយដឹងថារថយន្ត Honda Civic សេរ៊ីឆ្នាំ ២០២២ នឹងមាន ៤ជម្រើសម៉ូឌែល រួមមាន Civic LX មានតម្លៃចាប់ពី ២១ ៧០០ដុល្លារ, Civic Sport មានតម្លៃចាប់ពី ២៣ ១០០ដុល្លារ, Civic EX មានតម្លៃចាប់ពី ២៤ ៧០០ដុល្លារ និង Civic Touring មានតម្លៃ ២៨ ៣០០ដុល្លារ។

បើប្រៀបធៀបជាមួយតម្លៃម៉ូឌែលជំនាន់មុន ឃើញថាម៉ូឌែល  Civic LX មានតម្លៃថ្លៃជាងមុនប្រហែល ៤៥០ដុល្លារ, Civic Sport ប្រហែល ៥០ដុល្លារ, Civic EX ប្រហែល ៣០០ដុល្លារ និង Civic Touring រក្សាតម្លៃនៅដដែល។

សម្រាប់រថយន្ត Honda Civic ជំនាន់ទី១១ ត្រូវបានទទួលការអាប់ដេតរូបរាងថ្មី កាន់តែទំនើប និងទាន់សម័យ រួមជាមួយប្រវែងជាងមុនផងដែរ។

បន្ថែមពីនេះ វាបានបំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០Nm និងជម្រើស ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និងកម្លាំងរមួល ៤ ២០០rpm ដំណើការដោយប្រអប់លេខ CVT៕

Sponsored