ទីបំផុត ឡានភីកអាប់អគ្គិសនី Ford F-150 Lightning ចាប់ផ្តើមចូលរោងចក្រផលិតហើយ

យានយន្តដំបូងបង្អស់ដែលត្រូវបានផលិតនៅរោងចក្រប្រវត្តិសាស្រ្ត Rouge Plant របស់ក្រុមហ៊ុន Ford គឺជាត្រាក់ទ័រ ហើយរយៈពេល ១០១ឆ្នាំក្រោយមក ភីកអាប់អគ្គិសនីខ្នាតធំដំបូងបង្អស់របស់វា ក៏កំពុងតែចាប់ផ្តើមផលិតកម្មនៅទីនោះផងដែរ។

ថ្វីបើក្រុមហ៊ុន Ford មិនទាន់បង្ហាញពីកាលបរិច្ឆេទពិតប្រាកដថា តើពេលណាទើបដឹករថយន្តឲ្យអតិថិជនក្តី ប៉ុន្តែមានការកក់ភីកអាប់ F-150 Lightning ដល់ទៅជាង ២០០ ០០០គ្រឿងឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Ford ធ្លាប់បានអះអាងថា ខ្លួនសង្ឃឹមថាអាចផលិតរថយន្តភីកអាប់អគ្គិសនីនេះចំនួន ១៥០ ០០០គ្រឿង ក្នុងឆ្នាំ២០២៣ នៅរោងចក្រ Rouge Plant របស់ខ្លួន។

ចែកចេញជា ៤ ម៉ូដែល គឺ Pro, XLT, Lariat និង Platinum រថយន្ត F-150 Lightning នេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពណ៌ចំនួន ៨ ដោយឥតគិតថ្លៃ ក៏ដូចជាពណ៌ទី៩ គឺ ពណ៌ក្រហម (Rapid Red) ដែលមាន metallic tinted clearcoat ក្នុងតម្លៃ ៤៩៥ដុល្លារ។

តម្លៃនៃភីកអាប់ F-150 Lightning ឡើងថ្លៃតាមម៉ូដែល ដោយ XLT មានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ, Lariat មានតម្លៃចាប់ពី ៦៧ ៤៧៤ដុល្លារ និង Platinum មានតម្លៃចាប់ពី ៩០ ៨៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម