[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Tata Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Tata Altroz Racer ស៊េរីថ្មីឆ្នាំ២០២៤ មាន ៣ជម្រើសគឺ R1, R2 និង R3 ក្នុងទីផ្សារប្រទេសខ្លួន។
រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ។
សម្រាប់ផ្នែកខាងក្រៅមានរូបរាងបែបស្ព័រដោយមានជម្រើសតួខ្លួនបីពណ៌គឺ Pure Grey, Avenue White និង Atomic Orange និងមានបំពាក់ប៉ាណាខាងមុខរចនាថ្មី ចង្កៀងមុខ-ក្រោយ ប្រភេទ LED នឹងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចកន្លែងសាកថ្មឥតប្រើខ្សែ, កៅអីខ្យល់, សម្ភារៈធ្វើពីស្បែក និងមុខងារសុវត្ថិភាពមួយចំនួនដូចជា ABS, ESC, មុខងារបញ្ជាសម្លេងបើកដំបូល, ពោងសុវត្ថិភាពចំនួន ៦ចំនុច ព្រមទាំងកាមេរ៉ា ៣៦០ដឹក្រេ ជាស្តង់ដារផងដែល។