ប្រាក់ចំណូលរបស់ក្រុមហ៊ុន General Motors បានធ្លាក់ចុះ ៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលភាគច្រើនដោយសារតែការលំបាកជាបន្តបន្ទាប់ដែលបង្កឡើងដោយកង្វះមីក្រូឈីប។
លទ្ធផលហិរញ្ញវត្ថុដែលចេញផ្សាយដោយក្រុមហ៊ុនផលិតរថយន្តបង្ហាញថា ប្រាក់ចំណូលសុទ្ធនៅត្រីមាសទីពីរបានធ្លាក់ចុះដល់ ១,៧ ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៣៥,៨ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូល មុនពេលគិតការប្រាក់ និងពន្ធបានធ្លាក់ចុះ ៤៣ ភាគរយមកនៅត្រឹម ២,៣ ពាន់លានដុល្លារ។
ក្រុមហ៊ុនផលិតរថយន្តរំពឹងថានឹងឈានដល់រំពឹងទយកនាពេលបច្ចុប្បន្នរបស់ខ្លួនសម្រាប់ប្រាក់ចំណូលដែលបានកែតម្រូវពេញមួយឆ្នាំមុនពេលគិតការប្រាក់ និងពន្ធពី ១៣ ពាន់លានដុល្លារទៅ ១៥ ពាន់លានដុល្លារ។
នាយកប្រតិបត្តិក្រុមហ៊ុន General Motors លោកស្រី Mary Barra បាននិយាយនៅក្នុងលិខិតមួយផ្ញើរទៅកាន់ម្ចាស់ភាគហ៊ុនថា
ទស្សនវិស័យរបស់យើងសម្រាប់ឆមាសទីពីរគឺខ្លាំង ហើយយើងកំពុងបញ្ជាក់ជាថ្មីអំពីប្រាក់ចំណូលពេញមួយឆ្នាំរបស់យើង ដែលរួមបញ្ចូលទាំងការកែសម្រួល EBIT ចន្លោះពី ១៣ ពាន់លានដុល្លារទៅ ១៥ ពាន់លានដុល្លារ” ។ “ទំនុកចិត្តនេះកើតចេញពីការរំពឹងទុករបស់យើងដែលថាការផលិត និងការចែកចាយជាសកលរបស់ GM នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីពីរ។ យើងបាននឹងកំពុងប្រតិបត្តិការជាមួយនឹងបរិមាណទាបដោយសារការខ្វះខាតឧបករណ៍អេឡិចត្រូនិកសម្រាប់ឆ្នាំកន្លងមក ហើយយើងបានទទួលបានលទ្ធផលដ៏ល្អ បើទោះជាមានសម្ពាធទាំងនោះក៏ដោយ»
បន្ថែមពីនេះ លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តខ្លួននឹងកាត់បន្ថយការចំណាយដោយការសម្រេចចិត្ត និងកំណត់ការជួលចំពោះតម្រូវការសំខាន់ៗ និងមុខតំណែងដែលគាំទ្រដល់កំណើន។
ក្រឡេកទៅមើលអនាគតដ៏វែងឆ្ងាយ ក្រុមហ៊ុន General Motors ព្យាករណ៍ថា ប្រាក់ចំណូលរបស់ ក្រុមហ៊ុននឹងកើនឡើងទ្វេដងដល់ចន្លោះពី ២៧៥ ពាន់លានដុល្លារទៅ ៣១៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។ ហើយក្រុមហ៊ុនក៏ជឿថា Ultifi នឹងទទួលបានប្រាក់ចំនូលពី ២០ ពាន់លានដុល្លារទៅ ២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំពី Software និងសេវាកម្មនៅត្រឹមឆ្នាំ ៣០៣០ ហើយប្រាក់កម្រៃក៏រំពឹងថានឹងកើនឡើងដល់ ១២-១៤ ភាគរយនៅឆ្នាំ ២០៣០។
យានជំនិះអគ្គិសនី គឺជាផ្នែកមួយដ៏សំខាន់នៃផែនទីបង្ហាញផ្លូវរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន GM កំពុងកំណត់គោលដៅផលិតរថយន្ត EV ប្រចាំឆ្នាំចំនួន ១ លានគ្រឿងនៅអាមេរិកខាងជើងនៅត្រឹមឆ្នាំ ២០២៥ ។ ម៉ូដែលអគ្គិសនីសំខាន់ៗរបស់ GM រួមមាន Chevrolet Silverado, Blazer EV, Equinox EV, Cadillac Lyriq, Cadillac Celestiq, GMC Hummer EV Pickup និង GMC Hummer EV SUV៕