
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរបស់រថយន្ត Zeekr 9X ប្រភេទ SUV ថ្មី លំដាប់អភិជន មុនពេលនាំយកទៅកាន់ព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ២០២៥ នៅឯប្រទេសចិន ហើយមានតម្លៃលក់រំពឹងចាប់ពី ៦៨ ០០០ ដុល្លារ ដល់ ១៣៦ ៣០០០ ដុល្លារ។
រថយន្ដ Zeekr 9x ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform រួមបញ្ចូលនៅបច្ចេកវិទ្យា Super Hybrid technology នឹងផ្តល់នៅជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ EV ដែលរំពឹងថាអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងជម្រើសប្រភេទ plug-in hybrid និងប្រភេទអគ្គិសនី លាយសាំង EREV អាចបើកបរបានចម្ងាយខ្ទង់ ១ ០០០ គីឡូម៉ែត្រ ។
ទាក់ទងនៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះ ផ្តល់នៅភាពទំនើបបែបអភិជន មានលក្ខណៈបែបជ្រុង ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ រាងជាអក្សរ C ដែលមានភាពស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce Cullinan ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២២ អ៉ីញ ។
Zeekr 9X ត្រូវបានបំពាក់ជាមួយប្រព័ន្ធ LiDar នៅលើដំបូល ដែលជំនួយទៅដល់ប្រព័ន្ឋធជំនួយការអ្នកបើកបរ អាចចាប់សញ្ញាបានចម្ងាយឆ្ងាយ រួមទាំងបញ្ចូលនៅប្រព័ន្ធការអ្នកបើកបរដ៏ឆ្លាតវៃ G-Pilot driving system និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ autonomous កម្រិតទី ៣ ផងដែរ ៕