ទ្បានដឹកទំនិញអគ្គិសនីរបស់ Nikola នឹងត្រៀមបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Nikola បានប្រកាសថាខ្លួននឹងផលិតរថយន្តអគ្គិសនី ប្រភេទទ្បានដឹកទំនិញខ្នាតធំ នៅរោងចក្រ Coolidge រដ្ឋ Arizona ហើយនឹងចែកចាយរថយន្តនេះចន្លាះពី ៣០០ ទៅ ៥០០ គ្រឿងនៅឆ្នាំនេះ។

សម្រាប់រថយន្តអគ្គិសនី Nikola ត្រូវបានគេរំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៦៤៥សេះ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៧៥៣ KWH ដែលសាកពេញម្តងធ្វើដំណើរបានដល់ ៥៣៦ គីទ្បូម៉ែត្រ អាចបង្កើតល្បឿនអតិបរមា ១២០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលការសាកភ្លើងពី ០ ដល់ ១០០ ភាគរយៈ ប្រើរយៈពេល ១២០ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Nikola នៅទីក្រុង Phoenix រដ្ឋ Arizona រំពឹងថានឹងចាប់ផ្តើមផលិតរថយន្តដឹកទំនិញ Tre BEV នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួនក្នុងខែមិថុនា ឆ្នាំ ២០២៣។

ក្រុមហ៊ុន Nikola រំពឹងថាប្រាក់ចំណេញនឹងមានភាពវិជ្ជមានសម្រាប់ Tre BEV នៅឆ្នាំ ២០២៣ ដែលអាចកើនឡើងដល់ប្រហែល ២០% បន្ទាប់ពីឆ្នាំ ២០២៥។ ខណៈពេលដែលនៅឆ្នាំ ២០២២ ត្រូវគេរំពឹងថាប្រាក់ចំណេញនឹងអវិជ្ជមានពី ៦០% ទៅ ៧៥%។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងមកបើយោងតាមការចុះផ្សាយរបស់ Reuter បានបញ្ជាក់ថាភាគហ៊ុនរបស់ក្រុមហ៊ុន Nikola Corp បានកើនឡើងប្រហែល ១៥ ភាគរយកាលពីថ្ងៃព្រហស្បតិ៍។ ស្របពេលដែល Wall Street បានចេញផ្សាយព័ត៌មានថា Nikola កំពុងចាប់ផ្តើមផលិតឡានដឹកទំនិញអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម