MINI Cooper ប្រភេទ Coral Red Edition ថ្មី ពណ៌ប្លែកស្អាតទាក់ភ្នែក

ក្រុមហ៊ុនរថយន្តអង់គ្លេស MINI បានបន្ថែមម៉ូដែលពិសេសមួយសម្រាប់រថយន្ត Cooper ស៊េរីឆ្នាំ២០២១ របស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហៅថា Coral Red Edition។

រថយន្ត MINI Cooper Coral Red Edition ថ្មីនេះមានតម្លៃចាប់ពី ៣៣ ២៧៥ដុល្លារ សម្រាប់ប្រភេទទ្វារ២ និង ៣៤ ៥២០ដុល្លារ សម្រាប់ប្រភេទទ្វារ៤។ រថយន្តម៉ូដែលពិសេសនេះក៏នឹងត្រូវផលិតមានចំនួនកំណត់ដែរ គឺត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ម៉ូដែល Coral Red Edition នេះ រួមមានដូចជា ទឹកថ្នាំពណ៌ក្រហមស្រាល Coral Red Metallic ក៏ដូចជា ដំបូល និងគម្របកញ្ចក់ពណ៌ខ្មៅ។ ក្នុងនោះដែរ ស៊ុមចង្កៀងមុខ, ស៊ុមចង្កៀងក្រោយ, ស៊ុមប៉ាណាមុខ, ឡូហ្គូនៅខាងមុខ និងខាងក្រោយ ព្រមទាំងដៃទ្វារ សុទ្ធតែលេងពណ៌ខ្មៅទាំងអស់។

មិនតែប៉ុណ្ណោះ សូម្បីតែក្នុងកាប៊ីនរបស់វា ក៏រំលេចនូវពណ៌ខ្មៅ ព្រមទាំងកៅអីស្បែកពណ៌ខ្មៅផងដែរ។ ជាស្តង់ដារ វាមានបំពាក់យ៉ាន់ទំហំ ១៧អ៊ីញ, ចង្កៀងមុខ និងអំពូលកាត់អ័ព្ទ LED ក៏ដូចជា ចង្កៀងក្រោយ LED រូបទង់ជាតិប្រទេសអង់គ្លេស ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម