ធ្លាប់តែឃើញឡានដឹកឡាន ឥឡូវរថភ្លើងដឹកឡានម្តង! (មានវីដេអូ)

[ទីផ្សារក្នុងស្រុក] មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមានការដឹករថយន្តថ្មីជាច្រើនគ្រឿងប្រមាណ ៧៥គ្រឿងរបស់ក្រុមហ៊ុន Ford Cambodia តាមរយៈរថភ្លើង ដោយសារតែកន្លងមកយើងឃើញមានតែការដឹករថយន្តថ្មីតាមរយៈរថយន្តដឹកឡាន ដែលអាចផ្ទុកបានត្រឹមតែ ៤គ្រឿង ឬ៥គ្រឿងប៉ុណ្ណោះ។

រូបភាពពីវីដេអូ

ការដឹកជញ្ជូនលើកនេះ អាចចាត់ទុកថាជាលើកដំបូងហើយ ដែលមានក្រុមហ៊ុនលក់រថយន្តថ្មី ដឹកជញ្ជូនរថយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរថភ្លើង ហើយទិដ្ឋាភាពវីដេអូជាច្រើនបានចែកចាយយ៉ាងច្រើនផងដែរ។ បើមើលតាមរូបរាងនៃរថយន្តឃើញថា នោះជាម៉ូដែលរបស់ Ranger គឺប្រភេទ XLT ឆ្នាំ២០២៣។ ចង់ដឹងយ៉ាងណា នៅខាងក្រោមនេះជាវីដេអូដែលបានថតដោយគណនីហ្វេសប៊ុកឈ្មោះ Tam BIT

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ចាត់តាំងពីបើកកក់ និងសម្ពោធលក់ជាផ្លូវការនូវរថយន្តស៊េរីថ្មីចុងក្រោយរបស់ម៉ូដែល Ford Ranger ជំនាន់ថ្មីឆ្នាំ២០២៣រួចមក ឃើញថាមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន បើទោះបីជាមានការដឹកមកជាយូរហែរតាមរយៈរថយន្តដឹកឡាន ហើយលើកនេះមកតាមរថភ្លើងក៏ដោយ ក៏រថយន្ត Ford ម៉ូដែលផ្សេងទៀតដែលមានដូចជា Ford Ranger Wildtrak, Ranger XLT Bi-Turbo, Ranger XLT Si-Turbo (ទ័កប៊ូចំនួន១) និង Ranger XL នៅតែមានការរង់ចាំទៅតាមលេខរៀងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម